កីឡា
ក្រោយឈ្នះយប់មិញ ភ្នំពេញក្រោន តាមជិតទាន់ ព្រះខ័នរាជស្វាយរៀង ក្នុងតារាងលីគ
ក្រុមបាល់ទាត់ ភ្នំពេញក្រោន បានឡើងកាន់ចំណាត់ថ្នាក់លេខ ២ នៃតារាងពិន្ទុ លីគបាល់ទាត់កំពូលកម្ពុជា បន្ទាប់ពីពួកគេបានយកឈ្នះ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៣-២ សម្រាប់ការប្រកួតសប្តាហ៍ទី៦ យប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៥។

គិតត្រឹមសប្តាហ៍ទី៦ ភ្នំពេញក្រោន រកបាន១១ ពិន្ទុហើយ ដើម្បីឈរចំណាត់ថ្នាក់លេខ២ បន្ទាប់ពីឈ្នះ ៣ និង ស្មើ ២ ដោយមិនទាន់ស្គាល់បរាជ័យឡើយ។ ពួកគេទើបតែឆ្លងកាត់ ៥ ប្រកួតប៉ុណ្ណោះដោយមានគម្លាត ៤ ពិន្ទុប៉ុណ្ណោះពីក្រោយ ព្រះខ័នរាជស្វាយរៀង ដែលបានឆ្លងកាត់ ៦ ប្រកួត។ ព្រះខ័នរាជស្វាយរៀង មាន ១៥ពិន្ទុ បន្តឈរលើកំពូលតារាង ដោយឈ្នះ ៥ និងចាញ់ ១។

រហូតដល់ពេលនេះ ភ្នំពេញក្រោន នៅតែមិនទាន់ស្គាល់បរាជ័យ។ ដូចគ្នានេះដែរ ក្រុមកងយោធពលខេមរភូមិន្ទ ក៏មិនទាន់ចាញ់ដែរ បន្ទាប់ពីពួកគេបានយកឈ្នះ ឡាយហ្វខេត្តព្រះសីហនុ ដោយលទ្ធផល ១-០ ដូច្នេះពួកគេមាន ៩ ពិន្ទុ ពីការឈ្នះ ២ និង ស្មើ ៣ ដោយទើបឆ្លងកាត់ ៥ ប្រកួតប៉ុណ្ណោះ នៅសល់ក្នុងដៃ១ប្រកួតទៀតដូចភ្នំពេញក្រោនដែរ។

ក្រុមឡាយហ្វខេត្តព្រះសីហនុ និង ក្រុមអាយអេសអាយ ដង្កោសែនជ័យ នៅតែមិនទាន់រកបានជ័យជម្នះគិតត្រឹមសប្តាហ៍ទី៦៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


