លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ខេត្តព្រះសីហនុដែលមានចំនួនសាលារៀនគំរូច្រើន ...
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូ អង្គការសហប្រជាជាតិ (UN) ដឹកនាំដោយ លោក Joe Scheuer, United Nations Resident Coordinator ក្នុងគោលបំណង ពិភាក្សាអំពីការសហការរៀបចំ កិច្ចប្រជុំកំពូលយុវជនថ្នាក់ជាតិ (National Youth Summit) ដើម្បីប្រមូលធាតុចូលត្រៀមសម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូលយុវជន...
សិស្សានុសិស្ស ដែលចូលរៀននៅសាលាប៉ាម៉ាអន្តរជាតិស្ថិតនៅខេត្តព្រះសីហនុ បន្ទាប់ពីបញ្ចប់ការសិក្សារៀងរាល់ឆ្នាំនីមួយៗ នឹងទទួលបានវិញ្ញាបនបត្រ/សញ្ញាបត្រចំនួន២ ទី១គឺពីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជាយើង និងទី២គឺវិញ្ញាបនបត្រ/សញ្ញាបត្រដែលផ្តល់ឱ្យដោយរដ្ឋាភិបាលប្រទេសអូស្រ្តាលីភាគខាងលិច។ នេះបើតាមការអះអាងរបស់អ្នកគ្រូ ផុន សិរីវឌ្ឍនី ជាសមាជិកគណៈគ្រប់គ្រងជាន់ខ្ពស់នៃសាលាប៉ាម៉ាអន្តរជាតិជាមួយក្រុមអ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីដឹកនាំសិស្សានុសិស្សត្រឡប់មកពីប្រទេសអូស្ត្រាលី ក្រោយសិស្សានុសិស្សទៅទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សាប្រចាំឆ្នាំ។ ជាក់ស្ដែង ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ តាមរយៈកម្មវិធីសិក្សាអន្តរជាតិស្តង់ដារសាលារដ្ឋាភិបាលអូស្រ្តាលី (IEP-WAC/SCSA) សិស្សានុសិស្សសាលាប៉ាម៉ាអន្តរជាតិបានទៅទទួលសញ្ញាប័ត្រនៅទីក្រុង Perth នៃប្រទេសអូស្រ្តាលីភាគខាងលិច។ កុមារី ស៊ូ...
អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការអំពាវនាវដល់គណៈគ្រប់គ្រងសាលា និងមាតាបិតាត្រូវបង្កើនការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពសិស្សានុសិស្សនៅក្នុងរដូវវស្សានេះ ដើម្បីចៀសវាងនូវការឆ្លងជំងឺដង្កាត់នានា និងគ្រោះថ្នាក់ផ្សេងៗ ខណៈបច្ចុប្បន្នភ្លៀងបន្តធ្លាក់ជាបន្តបន្ទាប់។ អ្នកស្រី ឃួន វិច្ឆិកា មានប្រសាសន៍នៅព្រឹកថ្ងៃទី២៩ ខែកក្កដា នេះថា រដូវវស្សាតែងតែមានភ្លៀងធ្លាប់ជាបន្តបន្ទាប់ ហើយតំបន់ខ្លះបង្កទៅជាមានជំនន់ទឹកភ្លៀង។ ប៉ុន្តែគិតមកដល់ពេលនេះ ជំនន់ទឹកភ្លៀងនេះនៅមិនទាន់មានការប៉ះពាល់ដល់ការសិក្សានៅឡើយទេ។ លោកស្រីបានបន្តថា៖ “ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា...
ការអប់រំពីអនាម័យជាប្រចាំនៅតាមសាលារៀន នឹងធ្វើឱ្យកុមារមានការផ្លាស់ប្តូរទៅរករបៀបរស់នៅ...
អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូចូលរួមប្រើប្រាស់ថ្នាលទិន្នន័យ សាលាឌីជីថល ដើម្បីជាប្រយោជន៍ក្នុងការរស់នៅ ការរៀនសូត្រ និងការស្វែងរកចំណេះដឹងបន្ថែម ក៏ដូចជាចែករំលែកធនធានចំណេះដឹងនានា។ សាលាឌីជីថល ជាសាលារៀននិម្មិតសម្រាប់គ្រូបង្រៀន និងអ្នកជំនាញធ្វើការចែករំលែកចំណេះដឹង សិស្សអាចស្វ័យសិក្សាបានដោយខ្លួនឯងនៅលើសាលាឌីជីថល ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់រហូតដល់ជាង ៩ ម៉ឺននាក់ ដែលចម្រុះដោយឯកសារជាច្រើនប្រភេទ និងបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់។ អ្នកអាចស្វែងរកឯកសារស្រាវជ្រាវ និងទស្សនាវីដេអូមេរៀន ព្រមទាំងអាចបង្កើតសាលារៀន និងបញ្ចូលមេរៀនបានដោយឥតគិតថ្លៃ។...
នៅទីស្តីការក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជូនដំណើរ លើកទឹកចិត្ត និងផ្តល់អនុសាសន៍ដល់អត្តពលិក ចាប់ឱកាស ក្នុងការប្រកួតកីឡាអូឡាំពិកហ្គេមលើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ពិធីនេះ មានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង ប្រតិភូកីឡាចូលរួមការប្រកួតកីឡាអូឡាំពិកហ្គេមលើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង មន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាអត្តពលកម្ម កីឡាករជម្រើសជាតិអត្តពលកម្ម និងមន្ត្រីពាក់ព័ន្ធ សរុបប្រមាណ...