Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ដាក់ចេញស្តង់ដាសាលារៀនគំរូចំនួន៥ ដើម្បីពង្រឹងគុណភាពអប់រំ ចាប់ពីកម្រិតមតេ្តយ្យសិក្សា ដល់មធ្យមសិក្សា

បានផុស

នៅ

ក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារ ជូនបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវស្តង់ដាសាលារៀនគំរូចំនួន៥ ដើម្បីឱ្យសាលារៀនទាំងអស់នៅកម្ពុជាចូលរួមប្រកួតប្រជែងគ្នាក្នុងគោលដៅឆ្ពោះទៅពង្រឹងគុណភាពអប់រំចាប់ពីកម្រិតមតេ្តយ្យសិក្សា ដល់មធ្យមសិក្សា។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានរៀបរាប់ពីការវិវឌ្ឍន៍ជាច្រើនដំណាក់កាលនៃខេត្តព្រះសីហនុ ក្នុងកំឡុង ៣០ឆ្នាំមកនេះ ក៏ដូចជាវឌ្ឍនភាពថ្មីៗជាច្រើនដែលកំពុងកែប្រែមុខមាត់តំបន់ឆ្នេរសមុទ្រមួយនេះឱ្យក្លាយជាទីក្រុងដ៏ទំនើបមួយប្រកបដោយសក្តានុពលក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។ ជាមួយគ្នានេះ លោកក៏បានលើកឡើងពីសារៈសំខាន់នៃការអភិឌ្ឍតំបន់ព្រំដែន និងភាពចាំបាច់នៃការបោះបង្គោលព្រំដែនដើម្បីធានាបាននូវបូរណភាព ឯករាជ្យដែនដី ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចសង្គមជាតិ ក៏ដូចជាធានាបាននូវព្រំដែនមួយប្រកបដោយការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ និងសន្តិភាព ដើម្បីឱ្យប្រជាជននៅតំបន់ព្រំដែនរស់នៅប្រកបដោយភាពថ្លៃថ្នូរជាពលរដ្ឋកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិតបតី នាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះ មានមុំទី១ គឺការលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស ការលើកកម្ពស់គុណភាពអប់រំ ការលើកកម្ពស់ការបង្រៀនខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងមុំទី៥ គឺការលើកកម្ពស់នូវសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលក្នុងនោះ វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តនូវផែនការយុទ្ធសាស្ត្រានេះ ដើម្បីឈានទៅសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

ដើម្បីអនុវត្តចក្ខុវិស័យនេះ ក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងបន្តយកចិត្តទុកដាក់អនុវត្តកំណែទម្រង់វិស័យអប់រំ ដោយបានចាប់ផ្តើមពីការធ្វើកំណែទម្រង់ការប្រឡងមធ្យមសិក្សាទុតិយភូមិ បន្ទាប់មកបានធ្វើកំណែទម្រង់គ្រូបង្រៀន លើកកម្ពស់តួនាទី និងកិត្តិយសគ្រូបង្រៀន តំឡើងប្រាក់បៀវត្សគ្រូ កែលម្អជីវភាពគ្រូបង្រៀន ទាក់ទាញសិស្សពូកែឱ្យធ្វើជាគ្រូបង្រៀន សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអាគារសិក្សា ដែលបច្ចុប្បន្នកំពុងត្រូវបានប្រើប្រាស់ដើម្បីចូលរួមលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ នេះជាការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងអប់។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា តបតាមអនុសាសន៍សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវស្តង់ដាសាលារៀនគំរូចំនួន៥ ដើម្បីឱ្យសាលារៀនទាំងអស់នៅកម្ពុជាចូលរួមប្រកួតប្រជែងគ្នាក្នុងគោលដៅឆ្ពោះទៅពង្រឹងគុណភាពអប់រំចាប់ពីកម្រិតមតេ្តយ្យសិក្សា ដល់មធ្យមសិក្សា ដែលរួមមានស្តង់ដា៖ (ទី១). លទ្ធផលសិក្សារបស់សិស្ស (ទី២). ការបង្កើតកម្មវិធីក្រៅម៉ោងសិក្សា ជាពិសេសគឺការបង្រៀនពេញមួយថ្ងៃ (ទី៣). ការលើកកម្ពស់សុខភាពសិក្សា និងការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ (ទី៤). ការពង្រឹងអភិបាលកិច្ចសាលារៀន (ទី៥). គណនេយ្យភាពសាលារៀន។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ខេត្តព្រះសីហនុដែលមានចំនួនសាលារៀនគំរូច្រើន ហើយសូមឱ្យបន្តខិតខំកែលម្អការរៀន និងការបង្រៀន បរិស្ថានសិក្សា លទ្ធផលសិក្សាសិស្ស ដើម្បីប្រែក្លាយសាលារៀនកាន់តែច្រើនទៀតក្នុងខេត្តព្រះសីហនុនេះ ឱ្យទៅជាសាលារៀនគំរូនាពេលអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១៩ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤៩ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម