ព័ត៌មានជាតិ
ក្រសួងអប់រំ លើកទឹកចិត្ត ឱ្យប្រើប្រាស់ថ្នាលអប់រំសាលាឌីជីថល ដើម្បីលើកកម្ពស់ការសិក្សា
អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូចូលរួមប្រើប្រាស់ថ្នាលទិន្នន័យ សាលាឌីជីថល ដើម្បីជាប្រយោជន៍ក្នុងការរស់នៅ ការរៀនសូត្រ និងការស្វែងរកចំណេះដឹងបន្ថែម ក៏ដូចជាចែករំលែកធនធានចំណេះដឹងនានា។

សាលាឌីជីថល ជាសាលារៀននិម្មិតសម្រាប់គ្រូបង្រៀន និងអ្នកជំនាញធ្វើការចែករំលែកចំណេះដឹង សិស្សអាចស្វ័យសិក្សាបានដោយខ្លួនឯងនៅលើសាលាឌីជីថល ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់រហូតដល់ជាង ៩ ម៉ឺននាក់ ដែលចម្រុះដោយឯកសារជាច្រើនប្រភេទ និងបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់។ អ្នកអាចស្វែងរកឯកសារស្រាវជ្រាវ និងទស្សនាវីដេអូមេរៀន ព្រមទាំងអាចបង្កើតសាលារៀន និងបញ្ចូលមេរៀនបានដោយឥតគិតថ្លៃ។

អ្នកស្រី ឃួន វិច្ឆិកា មានប្រសាសន៍បានបន្តថា ក្រសួងអប់រំ បានដាក់ឱ្យដំណើរការថ្នាលអប់រំ សាលាឌីជីថល (#SalaDigital) ដែល មានអាសយដ្ឋាន https://sala.moeys.gov.kh សម្រាប់គាំទ្រដល់ការបង្រៀន-រៀន ស្របទៅតាមបរិបទថ្មី នៃការអប់រំ បែបឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២៣-២០៣៥ ប្រកបដោយបរិយាប័ន្ន គុណភាព និងស័ក្តិសិទ្ធិភាព។

អ្នកស្រីបានបន្តទៀតថា ថ្នាលអប់រំ សាលាឌីជីថល ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ជំរុញការចែករំលែក និង ប្រើប្រាស់មាតិកាអប់រំឌីជីថល ឱ្យកាន់តែសម្បូរបែបសម្រាប់បម្រើដល់ការបង្រៀន-រៀន តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យា ដែលផ្តល់ភាពងាយស្រួលដល់គ្រឹះស្ថានសិក្សា គ្រូបង្រៀន និងសាធារណជនទូទៅក្នុងការបង្កើត សាលារៀននិម្មិត និងបង្កើតវគ្គសិក្សានានា នៅលើថ្នាលសាលាឌីជីថល សម្រាប់សិស្សានុសិស្សចូលធ្វើស្វ័យសិក្សា ដោយសេរីមិនគិតថ្លៃ គ្រប់ពេលវេលា និងទីកន្លែង។

ថ្នាលអប់រំ សាលាឌីជីថល ក៏បានផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ក្នុងការស្វែងរកឯកសារឌីជីថល តាមកម្រិតថ្នាក់ចាប់ពីមត្តេយ្យសិក្សារហូតដល់កម្រិតឧត្តមសិក្សា ដោយអាចធ្វើការស្វែងរកតាមរយៈ ពាក្យគន្លឹះ ប្រភេទក្រុមមុខវិជ្ជា ប្រភេទវត្តសិក្សា និងកម្រិតថ្នាក់ជាដើម។

ជាមួយគ្នានេះក្រសួងអប់រំ បានធ្វើការណែនាំ ដល់ សាកលវិទ្យាធិការ នាយក គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចូលទៅបង្កើតសាលារៀននិម្មិត វគ្គសិក្សា និងបង្ហោះស្នាដៃសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត និងសាស្ត្រាចារ្យ នៅក្នុងថ្នាលអប់រំ សាលាឌីជីថល ដើម្បីឱ្យ ធនធានឌីជីថលជាភាសាជាតិមានសម្បូរបែបលើបណ្តាញអ៊ីនធឺណិត សម្រាប់ជាប្រយោជន៍ដល់ការសិក្សា ការស្រាវជ្រាវ និងស្វ័យសិក្សារបស់សិស្ស និស្សិត និងអ្នកស្រលាញ់ការសិក្សាពេញមួយជីវិត៕

អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


