ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ គម្រោងអនាម័យនៅតាមសាលារៀន ជួយកាត់បន្ថយអត្រាឆ្លងជំងឺផ្សេងៗ
ការអនុវត្ត “គម្រោងអនាម័យនៅតាមសាលារៀន” គឺជាការចូលរួមក្នុងការកាត់បន្ថយអត្រាឆ្លងជំងឺផ្សេងៗ។ នេះជាការលើកឡើងរបស់ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបង្គន់អនាម័យ និងបរិក្ខាលាងសម្អាតដៃ សាលាបឋមសិក្សា ឃ្លាំង ទ្រា នាគរង្សី និងវិទ្យាល័យបាភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង នាថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០២៤។
ថ្លែងនាឱកាសនោះ លោកស្រី បានអររគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ដែលបានជួយឧបត្ថម្ភគាំទ្រលើវិស័យអប់រំនៅកម្ពុជាកន្លងមក ជាពិសេសការផ្តល់ជំនួយដល់ខេត្តព្រៃវែង ដែលរួមមានសាលាបឋមសិក្សាឃ្លាំង ទ្រា នាគរង្សី និងវិទ្យាល័យបាភ្នំនេះ។ ព្រមទាំង បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានសុខភាពសិក្សា ដែលបានយកទុកដាក់អស់ពីកម្លាំងកាយចិត្ត ក្នុងការសហការសម្របសម្រួលជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែងក្នុងការដំណើរការកម្មវិធីនិងរៀបចំពិធីសម្ភោធនេះឡើង ប្រកបដោយភាពជោគជ័យ។
លោកស្រី បានលើកឡើងថា ការអនុវត្ត “គម្រោងអនាម័យនៅតាមសាលារៀន” គឺជាការចូលរួមក្នុងការកាត់បន្ថយអត្រាឆ្លងជំងឺផ្សេងៗ ជាពិសេសកាត់បន្ថយអត្រាការបោះបង់ការសិក្សា។ ការអប់រំពីអនាម័យជាប្រចាំនៅតាមសាលារៀន នឹងធ្វើឱ្យកុមារមានការផ្លាស់ប្តូរទៅរករបៀបរស់នៅដែលមានអនាម័យល្អប្រសើរនៅតាមគ្រួសារ ជៀសវាងជំងឺប្រឈមផ្សេងៗ។ បន្ថែមពីនេះ លោកស្រី រដ្ឋលេខាធិការប្រចាំការ បានលើកទឹកចិត្តឱ្យក្រុមការងារ និងអ្នកពាក់ព័ន្ធទាំងអស់ បន្តជំរុញការបំពាក់សម្ភារៈ រូបវ័ន្តផ្នែកអនាម័យ ដូចជា បង្គន់ បន្ទប់ទឹក កន្លែងលាងសម្អាតដៃ និងប្រព័ន្ធទឹកស្អាត ឱ្យបានគ្រប់សាលារៀនក្រោមឱវាទរបស់ខ្លួន និងចាត់តាំងឱ្យសិស្សអនុវត្តការលាងសម្អាតដៃ និងដុសធ្មេញនៅគ្រប់វេនសិក្សា។ ទន្ទឹមគ្នានេះផងដែរ អាណាព្យាបាល ឬមាតាបិតាសិស្សក៏ត្រូវចូលរួមជំរុញកូនចៅរបស់ខ្លួនឱ្យ អនុវត្តការលាងសម្អាតដៃនិងដុសធ្មេញនេះឱ្យបានគ្រប់ៗគ្នានៅតាមគ្រួសាររៀងៗខ្លួន។
ជាថ្មីម្តងទៀត លោកស្រី ក៏បានថ្លែងអំណរគុណចំពោះអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យអប់រំ ជាពិសេសផ្នែកសុខភាពសិក្សារបស់សិស្ស និងរដ្ឋាភិបាលឥណ្ឌា ដែលតែងតែយកចិត្តទុកដាក់ ជួយគាំទ្រដល់ក្រសួងអប់រំយុវជន និងកីឡាកន្លងមក ក៏ដូចជាផ្តល់ការគាំទ្រដល់គម្រោងថ្មីពីរបន្ថែមទៀតទាក់ទងនឹងផ្នែកទឹកស្អាត និងអនាម័យ ដើម្បីឆ្លើយតបទៅនិងបម្រែបម្រួលអាកាសធាតុ ពិសេសភាពធននៃការប្រើប្រាស់បរិក្ខាអនាម័យនៅតាមសាលារៀន៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្លាយជាមេបញ្ជាការរងអាវុធហត្ថរាជធានី២០ថ្ងៃ កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវទៅកាន់តួនាទីថ្មីជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាបវិញម្ដង
-
វប្បធម៌ ជំនឿ៣ ថ្ងៃ ago
ទំនាយឆ្នាំ២០២៥ របស់លោកយាយ Baba Vanga ព្រឺព្រួចជាងទំនាយមុនៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាកាសធាតុអំណោយផល ចំណោតដែលរអិលផុងខ្លាំងផ្លូវជាតិលេខ ៤៨ ត្រូវកែសម្រួលល្អឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រោងចក្រនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប ត្រូវអគ្គិភ័យឆាបឆេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ខេត្តភាគឦសានមណ្ឌលគិរី ពលរដ្ឋមានចំណូលខ្ពស់ឈរនៅលំដាប់ទី ៤ ទូទាំងប្រទេស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សាលាដំបូងរាជធានី បំភ្លឺជុំវិញការចាប់ខ្លួនលោក សាន អឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបផុតរញ្ជួយដី ពេលនេះជប៉ុន ត្រូវជួបគ្រោះធម្មជាតិធំមួយទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចតេជោ៖ ខ្ញុំមិនទាន់អស់អំណាចទេ ខ្ញុំត្រូវការពារប្រជាជនរបស់ខ្ញុំ និងទឹកដីដ៏កម្សត់