មេធាវីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានបញ្ជាក់ថា តុលាការព្រហ្មទណ្ឌ នឹងប្រកាសសាលក្រមសំណុំរឿងបរិហារកេរ្តិ៍ព្រះមហាក្សត្ររបស់អតីតនាយករដ្ឋ...
ដោយសារតែអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចរ៉ាំរ៉ៃរបស់ប្រទេសថៃ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ឧស្សាហកម្មកម្សាន្ត ...
កាលពីថ្ងៃអង្គាទី១៥ខែកក្កដាឆ្នាំ២០២៥ នៅប្រាសាទតាមាន់ធំ មានការប៉ះពាក្យសម្តីគ្នារវាងកងទ័ពកម្ពុជានិងថៃ ដោយសារតែកងទ័ពថៃ រារាំងទេសចរកម្ពុជាមិនឲ្យឡើងប្រាសាទទាំងដែលប្រាសាទនោះជារបស់ខ្មែរ។ យ៉ាងណា កងទ័ពថៃចោទប្រកាន់ទាំងងងើលថា ដោយសារតែស្រ្តីជាទេសចរកម្ពុជាចង្អុលមុខពួកគេ ទើបបង្កឲ្យមានការនិយាយតឹងសរសៃរកដាក់គ្នាមួយប្រាវ។ ក្នុងហេតុការណ៍នោះគេឃើញទេសចរកម្ពុជាប្រឈមមុខដោយភាពក្លាហាន រួចកងទ័ពទាំងសងខាង បានចូលអន្តរាគមន៍ ប៉ុន្តែភាគីថៃហាក់ដូចជាខំបំប៉ោងស្ថានការណ៍ឲ្យធំ បង្កភាពជ្រួលច្របល់ ដើម្បីធ្វើជាលេសថា កម្ពុជាជាអ្នករករឿងពួកគេ។ ផ្ទុយទៅវិញ ថៃប្រហែលជាធ្វើឲ្យគេមើលឃើញយ៉ាងច្បាស់ថា ខ្លួនកំពុងធ្វើរឿងឥតខ្មាស់ ដោយសារតែកាលពីថ្ងៃអាទិត្យ មានប្រុសកំសាក២នាក់ លួចវាយទាហានកម្ពុជា ហើយរត់គេចខ្លួន ប៉ុន្តែបែរជាត្រូវពលរដ្ឋថៃមួយចំនួនលើកតម្កើងទៅជាវិរបុរស ហើយកងទ័ពជើងគោកថៃ ចេញសេចក្តីថ្លែងការណ៍បដិសេធថាមិនមែនទាហានឈុតខ្មៅ ទាំងដែលវីដេអូស្តែងឃើញយ៉ាងច្បាស់ ចំណែកឯសារព័ត៌មានក៏ស្ងាត់មិនហ៊ានផ្សាយខ្លាំងដែរ។ ពេលដែលជនកំសាកថៃ លួចវាយទាហានកម្ពុជា, កម្ពុជាបានខិតខំរក្សាភាពអត់ធ្មត់ខ្លាំងបំផុត ចំណែកឯថៃ ក៏ព្យាយាមបិទបាំងព្រោះតែខ្លាចភាពអាម៉ាស់ដែរ។ ហេតុការណ៍ទាំងពីរនេះ សបញ្ជាក់ឲ្យឃើញច្បាស់អំពីភាពក្លាហានរបស់ស្រ្តីខ្មែរដែលហ៊ានឈរទល់មុខជាមួយទាហានថៃដើម្បីអះអាងការពារទឹកដីរបស់ខ្លួន ខុសពីជនកំសាកថៃ ដែលលួចវាយគេហើយរត់បាតជើងសព្រាត ទាំងដែលខ្លួនជាមនុស្សប្រុស។ ហេតុការណ៍ទាំងនេះ ក៏លាតត្រដាងអំពីភាពគ្មានទំនួលខុសត្រូវរបស់បណ្តាញសារព័ត៌មានថៃ ដែលចុះផ្សាយព័ត៌មានមិនពិត និងខិតខំលាបពណ៌លើភាគីដទៃ ដែលមិនអាចជាការបាន៕ អត្ថបទ៖ សុខ សុវណ្ណ ចុចអាន៖ មេភូមិភាគ២ថៃ នៅតែគឃ្លើនចង់សង់របងព័ទ្ធប្រាសាទខ្មែរ ដោយអាងលើផែនទីគូសខ្លួនឯង
ជនជាតិមីយ៉ាន់ម៉ាជាង ៦០០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃក្នុងរយៈពេល៦ខែចុងក្រោយនេះ បន្ទាប់ពីភៀសខ្លួនពីប្រទេសកំណើតរបស់ពួកគេដើម្បីជៀសវាង...
រដ្ឋមន្ត្រីក្រសួងថាមពល ប្រាប់ជនជាតិថៃថា ត្រូវចេះអត់ធ្មត់និងអត់ឱន បើសង្គ្រាមផ្ទុះឡើង ថៃគឺជាអ្នករងគ្រោះខ្លាំងជាងគេ...
មេភូមិភាគ២ថៃ Boonsin Padkhang នៅតែចិញ្ចឹមចិត្តគឃ្លើនចង់សង់របងព័ទ្ធប្រាសាទតាមាន់ធំរបស់ខ្មែរ ដោយសំអាងលើផែនទីគូសជាឯកតោភាគី ទាំងមិនចេះខ្មាស់អៀន។ កាលពីថ្ងៃអង្គារទី១៥ខែកក្កដាឆ្នាំ២០២៥ បុរសម្នាក់នេះបញ្ជាក់ថា ខ្លួននឹងសង់របងព័ទ្ធប្រាសាទតាមាន់ធំ បើសិនជារដ្ឋាភិបាលបញ្ជា។ មេទ័ពរូបនេះអះអាងថា ថៃផ្អែកលើផែនទីខ្នាត ១:៥០ ០០០ ជាឯកសារយោង។ ទោះបីជាយ៉ាងណាក៏ដោយ ការបង្ហាញបំណងសង់របងនេះគឺជាការឈ្លានពានចង់លេបយកទឹកដីរបស់កម្ពុជា ដែលកម្ពុជា ប្រកាន់ខ្ជាប់នូវផែនទីខ្នាត១:២០០ ០០០ ដែលទទួលស្គាល់ជាអន្តរជាតិ និងមានចែងក្នុងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧។ ជុំវិញរឿងនេះដែរ ប្រធានព្រឹទ្ធសភាកម្ពុជា នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាត្រៀមខ្លួនជាស្រេចសម្រាប់សង្គ្រាមមួយដែលថៃជាអ្នករុញច្រាន។ សម្ដេចលើកឡើងថានៅប៉ុន្មានថ្ងៃនេះថៃចង់ធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំដែលសម្ដេចព្រមានថានឹងមានបញ្ហាកើតឡើងប្រសិនជាថៃហ៊ានធ្វើមែន។ ថ្លែងក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ កាលពីព្រឹកថ្ងៃទី១៤ខែកក្កដា សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា៖ «ប៉ុន្មានថ្ងៃនេះចង់ធ្វើរបងព័ទ្ធតាមាន់ធំ!...
ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ បានបណ្តាលឲ្យមន្ត្រីប៉ូលិសចំនួន៤នាក់រងរបួស...