ជីវិតកម្សាន្ដ
ស៊ីន យូប៊ីន ជាឯកអគ្គរដ្ឋទូតវប្បធម៌កម្ពុជា ក្នុងមហោស្រពភាពយន្តសិល្បៈអាស៊ី នៅម៉ាកាវ
តារាសម្តែងដ៏លេចធ្លោរបស់កម្ពុជា អ្នកនាង ស៊ីន យូប៊ីន បានបង្ហាញអារម្មណ៍មោទនភាព និងកិត្តិយសយ៉ាងក្រៃលែង បន្ទាប់ពីត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវប្បធម៌កម្ពុជា សម្រាប់មហោស្រពភាពយន្តសិល្បៈអាស៊ី ឆ្នាំ២០២៦នេះ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងម៉ាកាវ (Macau) ដែលជាតំបន់រដ្ឋបាលពិសេស នៃប្រទេសចិន។ សាធារណជនរំពឹងដែរថា យូប៊ីន នឹងក្លាយជាសំឡេងមួយដ៏សំខាន់ទៀត ក្នុងការនាំយកភាពស្រស់ស្អាតនៃសិល្បៈ និងបេតិកភណ្ឌខ្មែរ ទៅកាន់ក្រសែភ្នែកអន្តរជាតិកាន់តែទូលំទូលាយ។

តាមរយៈសារបង្ហោះលើប្រព័ន្ធបណ្ដាញសង្គមហ្វេសប៊ុក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ អ្នកនាង ស៊ីន យូប៊ីន បានលើកឡើងថា ខ្លួនពិតជាមានមោទនភាពខ្លាំងណាស់ ក្នុងការទទួលបានតួនាទីដ៏មានន័យនេះ ដើម្បីធ្វើជាតំណាងឱ្យវប្បធម៌ខ្មែរ លើឆាកអន្តរជាតិ ខណៈមិនត្រឹមតែជាកិត្តិយសផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏មានតម្លៃក្នុងការផ្សព្វផ្សាយអត្តសញ្ញាណជាតិខ្មែរ ទៅកាន់ពិភពលោកផងដែរ។
តារាសម្តែងល្បីឈ្មោះរូបនេះ បានរៀបរាប់យ៉ាងមានមោទនភាពថា ខ្លួនបំពេញតួនាទីនេះដោយមោទនភាព ព្រមជាមួយនឹងការចែករំលែកនូវសោភ័ណភាព ប្រវត្តិសាស្ត្រ និងព្រលឹងនៃវប្បធម៌ខ្មែរទៅកាន់ពិភពលោក។ សុីន យូប៊ីន បន្តថា “It’s time for the rightful home of a rich cultural heritage to share its story with the world” ដែលមានន័យថា ជាវេលាដ៏ត្រឹមត្រូវបំផុតសម្រាប់ម្ចាស់នៃបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ក្នុងការចែករំលែកអត្តសញ្ញាណពិតរបស់ខ្លួនជាមួយពិភពលោក។
ការតែងតាំងនេះ ត្រូវបានអ្នកគាំទ្រជាច្រើន ចាត់ទុកថា ជាមោទនភាពថ្មីមួយសម្រាប់វិស័យសិល្បៈ និងវប្បធម៌កម្ពុជា ខណៈសិល្បករខ្មែរ កាន់តែមានវត្តមាន និងទទួលស្គាល់លើឆាកអន្តរជាតិជាបន្តបន្ទាប់។ ជាពិសេស អ្នកនាង ស៊ីន យូប៊ីន តែងតែបង្ហាញពីការគាំទ្រ និងលើកតម្កើងវប្បធម៌ប្រពៃណីខ្មែរ តាមរយៈសកម្មភាពសិល្បៈ និងការចូលរួមកម្មវិធីធំៗជាច្រើនកន្លងមក។

ជាមួយនឹងការបង្ហាញខ្លួនក្នុងមហោស្រពភាពយន្តសិល្បៈអាស៊ី នៅម៉ាកាវ ឆ្នាំនេះ គេរំពឹងដែរថា អ្នកនាងនឹងក្លាយជាសំឡេងមួយដ៏សំខាន់ ក្នុងការនាំយកភាពស្រស់ស្អាតនៃសិល្បៈ និងបេតិកភណ្ឌខ្មែរ ទៅកាន់ក្រសែភ្នែកអន្តរជាតិកាន់តែទូលំទូលាយ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


