ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅដើមរដូវវស្សាឆ្នាំនេះ ប្រជាកសិករនៅតាមបណ្ដាស្រុក និងក្រុងក្នុងខេត្តមណ្ឌលគិរី បានចាប់ផ្ដើមមមាញឹក
ការសាងសង់ទីស្នាក់ការសមាគមនេះ មានគោលបំណងជួយសម្របសម្រួល ផ្តល់សេវា និងដោះស្រាយបញ្ហាប្រឈមនានា ជាប្រយោជន៍ដល់អតីតយុទ្ធជន និងនិវត្តជន ឱ្យបានទាន់
ពលរដ្ឋរស់នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានស្នើសុំឱ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ជួយពន្លឿនការជួសជុល និងស្ថាបនាផ្លូវក្រាលកៅស៊ូមួយខ្សែ
ទឹកឃ្មុំព្រៃធម្មជាតិពីខេត្តមណ្ឌលគិរី កំពុងក្លាយជាផលិតផលមានសក្ដានុពលខ្ពស់ និងត្រូវបានលក់បន្តទៅកាន់ទីផ្សារក្រៅប្រទេស ខណៈមានការចាប់អារម្មណ៍កើនឡើងពីអតិថិជនទាំងក្នុង និងក្រៅប្រទេស។ ផលិតផលនេះត្រូវបានប្រមូលពីតំបន់សហគមន៍ ឃុំពូជ្រៃ ស្រុកពេជ្រាដា ដែលជាតំបន់សម្បូរទៅដោយធនធានធម្មជាតិ។ តាមការបញ្ជាក់ពីលោក ចិត្ត កក្កដា តំណាងសហគមន៍ «ត្រពាំងក្អើម» បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ចាប់ពីខែមីនាដែលជារដូវប្រាំង ប្រជាសហគមន៍នាំគ្នាចូលព្រៃ ដើម្បីប្រមូលទឹកឃ្មុំព្រៃតាមបែបប្រពៃណីរបស់ជនជាតិដើមភាគតិចពូនង។ សកម្មភាពយកឃ្មុំព្រៃបែបធម្មជាតិនេះ មិនត្រឹមតែបន្តអភិរក្សវប្បធម៌បុរាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនចំណូលសម្រាប់គ្រួសារផងដែរ។ សហគមន៍ «ត្រពាំងក្អើម» ត្រូវបានបង្កើតឡើងជាង១០ឆ្នាំមកហើយ ដោយមានការគាំទ្រពីអង្គការដៃគូ...
ជាក្តីសង្ឃឹមរបស់ប្រជាកសិករ ក្នុងការបង្កបង្កើនផល ក្រោយពីមានភ្លៀងធ្លាក់ប៉ុន្មានមេ បានផ្តល់អំណោយផលដល់កសិករចាប់ផ្តើមដាំដំណាំដំឡូងមី
ការអភិវឌ្ឍគម្រោងថាមពលខ្យល់នេះ ត្រូវបានចាត់ទុកថាជាជំហានសំខាន់ក្នុងការជំរុញការប្រើប្រាស់ថាមពលស្អាត និងថាមពលបៃតងនៅកម្ពុជា
មុនពេលចាប់ផ្ដើមរដូវដាំដុះ សហគមន៍ជនជាតិដើមភាគតិចដែលកំពុងរស់ខេត្តមណ្ឌលគិរី ភាគឦសាន តែងតែប្រារព្ធពិធីបុណ្យប្រពៃណីបុរាណ ដោយសម្ដែងរបាំ