ទឹកជំនន់ និងជំនន់ទឹកភ្លៀងបានបណ្តាលឱ្យមនុស្សលង់ទឹកស្លាប់និងបាត់ខ្លួនប្រមាណជិត៤០នាក់ ខូចសន្ទូង និងសំណាបជាង៣ម៉ឺនហិកតាព្រមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធ...
ភ្លៀងធ្លាក់ខ្លាំងនៅជិតទីក្រុង Montpellier ភាគខាងត្បូងនៃប្រទេសបារាំង បានបង្កឱ្យមានទឹកជំនន់យ៉ាងខ្លាំងមិនធ្លាប់មាន...
ប្រទេសថៃ បានចេញការព្រមានដល់ស្រុកចំនួន៣ក្នុងខេត្ត Songkhla អំពីជំនន់រហ័សនិងបំណាក់ដីធ្ងន់ធ្ងរ ស្របពេលព្យុះមូសុងកំពុងវាយប្រហារ។ តាមការផ្សាយរបស់ Khaosod កាលពីថ្ងៃព្រហស្បតិ៍ទី១៨ខែធ្នូឆ្នាំ២០២៥, នាយកដ្ឋានឧតុនិយមថៃ ព្រមានថា ស្រុក Hat Yai, Saba Yoi និង Sadao កំពុងប្រឈមអាសន្នធំនៃគ្រោះទឹកជំនន់និងបាក់ដី ជាឥទ្ធិពលនៃព្យុះមូសុង ដែលបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងក្លា ឥតឈប់។ ដោយសារតែគ្រោះថ្នាក់ធ្ងន់ធ្ងរ នាយកដ្ឋានបានប្រាប់ឲ្យពលរដ្ឋត្រូវប្រញាប់ជម្លៀសនិងរើអ៊ីវ៉ាន់ព្រមទាំងរបស់មានតម្លៃ ទៅកាន់ទីទួលសុវត្ថិភាពឲ្យហើយ ថែមទាំងព្រមានឲ្យប្រយ័ត្នការឆក់ខ្សែភ្លើងផងដែរ។ ការព្រមាននេះកើតឡើងស្របពេល ថៃប្រកាសអាសន្នកម្រិតពណ៌លឿងនៅ Hat Yai រួចទៅហើយ ព្រោះតែភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យកម្ពស់ទឹកហក់ឡើងខ្ពស់បង្កជាជំនន់លិចហូរហៀរប្រឡាយស្ទឹងបឹងបួ និងទឹកហូរបុកយ៉ាងគំហុក។ សូមជម្រាបថា ខេត្ត Songkhla ទើបធូរស្រាលប៉ុណ្ណោះ ពីគ្រោះទឹកជំនន់ដ៏សាហាវដែលវាយប្រហារចាប់ពីចុងខែវិច្ឆិកាដល់ដើមខែធ្នូ។ ផ្អែកលើទិន្នន័យផ្លូវការចុងក្រោយពីអាជ្ញាធរថៃ, តួលេខមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏សាហាវនៅភាគខាងត្បូង គឺមានចំនួន២៦៧នាក់ ដ្បិតពលរដ្ឋបន្ទោសរដ្ឋាភិបាលទីក្រុងបាងកកថា បិទបាំងតួលេខពិតក៏ដោយ៕ អត្ថបទ៖ សុខ សុវណ្ណ
ប្រទេសថៃបានចេញការប្រកាសអាសន្នកម្រិតពណ៌លឿងនៅស្រុកហាតយ៉ៃ នៃខេត្តសុងក្លា ព្រោះតែភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យកម្ពស់ទឹកហក់ឡើង...
អ្នកខេត្ត Satun ភាគខាងត្បូងបានសម្រុកចូលសាលាខេត្តដើម្បីតវ៉ា ទាមទារសំណងដែលរដ្ឋសន្យាថានឹងជួយជនរងគ្រោះដោយទឹកជំនន់...
ទឹកជំនន់ និងបំណាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានសម្លាប់មនុស្សយ៉ាងហោចណាស់១០០៦នាក់នៅលើ...
អ្នកស្រុក ហាតយ៉ៃ កំពុងផ្ទុះកំហឹងជាមួយរដ្ឋាភិបាលថៃ ព្រោះថា ក្រៅពីលាក់តួលេខមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់ហើយនោះ រដ្ឋថែមទាំងមិនសូវគិតគូរខិតខំជួយ...