ព័ត៌មានអន្ដរជាតិ
លាក់តួលេខមនុស្សស្លាប់ហើយ រដ្ឋាភិបាលថៃ ថែមទាំងមិនសូវជួយសម្អាតកាកសំណល់ពីទឹកជំនន់នៅ ហាតយ៉ៃ ទៀត
អ្នកស្រុក ហាតយ៉ៃ កំពុងផ្ទុះកំហឹងជាមួយរដ្ឋាភិបាលថៃ ព្រោះថា ក្រៅពីលាក់តួលេខមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់ហើយនោះ រដ្ឋថែមទាំងមិនសូវគិតគូរខិតខំជួយបោសសម្អាតទៀតផង ដល់ថ្នាក់ឥឡូវសូម្បីព្រឹទ្ធសមាជិកក៏ចេញមុខស្តីបន្ទោសផងដែរ។

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃអង្គារទី៩ខែធ្នូឆ្នាំ២០២៥ សមាជិកសភា Chaiyong Maneerungsakul បានរិះគន់ខ្លាំងៗដល់រដ្ឋាភិបាលទីក្រុងបាងកក ដែលធ្វើការយឺតយ៉ាវក្នុងការបោសសម្អាតកាកសំណល់ពីទឹកជំនន់នៅ ហាតយ៉ៃ ទុកឲ្យសំរាមនៅសល់ចោល គរដូចភ្នំ។
ដំបូង អាជ្ញាធរប៉ាន់ស្មានថា ទឹកជំនន់បានបង្កើតកាកសំណល់ប្រមាណ ២០០ ០០០ តោន ប៉ុន្តែឥឡូវកម្មករក្រុងនិងអ្នកជំនាញជឿថា តួលេខពិតប្រាកដគឺជិតដល់ ១លានតោនឯណោះ។

តាមការអះអាងរបស់លោក, កាកសំណល់បានបង្កហានិភ័យខ្លាំងណាស់ដល់សុខភាពប្រជាជន ជាពិសេសហានិភ័យធំបំផុតអំពីសុវត្ថិភាពមុនពេលព្យុះភ្លៀងវាយប្រហារនៅថ្ងៃ១៤ធ្នូខាងមុខនេះ។
សូមជម្រាបជាថ្មី ផ្អែកលើទិន្នន័យផ្លូវការចុងក្រោយពីអាជ្ញាធរថៃ, តួលេខមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏សាហាវនៅភាគខាងត្បូងប្រទេស គឺមានចំនួន២៦៧នាក់។

លើសពីនេះ នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយថៃ បានចេញរបាយការណ៍ថា មនុស្ស ២៣៦ ៣៧៥នាក់ កំពុងបន្តរងផលប៉ះពាល់។
ទឹកជំនន់នៅតែបង្កទុក្ខលំបាកនៅឡើយដល់ដល់ពលរដ្ឋ ៨៤ ៤៥០គ្រួសារនៅភូមិចំនួន៥៣៤ នៃ១០១ឃុំ ក្នុង២២ស្រុក របស់ខេត្តចំនួន៥ ដូចជា៖ Surat Thani, Nakhon Si Thammarat, Trang, Phatthalung និង Songkhla៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


