ព័ត៌មានអន្ដរជាតិ
ទឹកជំនន់ និងបំណាក់ដី បានសម្លាប់មនុស្សជាង ១០០០នាក់ហើយនៅឥណ្ឌូណេស៊ី
ទឹកជំនន់ និងបំណាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានសម្លាប់មនុស្សយ៉ាងហោចណាស់១០០៦នាក់នៅលើកោះស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូណេស៊ី ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។ នេះបើតាមរបាយការណ៍ពីមន្ត្រីគ្រោះមហន្តរាយកាលពីថ្ងៃសៅរ៍ទី១៣ខែធ្នូឆ្នាំ២០២៥។

យោងតាមទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី (BNPB) មនុស្សជាង៥៤០០នាក់បានរងរបួស ហើយយ៉ាងហោចណាស់២១៧នាក់នៅតែបាត់ខ្លួន។ ប្រជាជនប្រហែល១,២លាននាក់បានផ្លាស់ទីលំនៅ ដោយភាគច្រើនបានទៅជ្រកកោនក្នុងជុំរុំបណ្ដោះអាសន្ន បន្ទាប់ពីផ្ទះសម្បែងត្រូវបានទឹកជំនន់ និងភក់កួចយកទៅបាត់។
តំបន់ដែលរងគ្រោះខ្លាំងបំផុតគឺនៅភាគខាងជើង និងខាងលិចនៃកោះស៊ូម៉ាត្រា រួមមានខេត្ត Aceh និងស៊ូម៉ាត្រាខាងជើង ជាទីដែលភ្លៀងធ្លាក់ខ្លាំងបានបណ្ដាលឲ្យទន្លេហូរលើសចំណុះ និងជម្រាលភ្នំបាក់រលំ។
លោក Abdul Muhari អ្នកនាំពាក្យ BNPB បាននិយាយថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ខណៈដែលប្រតិបត្តិការស្វែងរក និងសង្គ្រោះនៅតែបន្តនៅតំបន់ដាច់ស្រយាលដែលនៅតែពិបាកចូលទៅដល់។
ប្រធានាធិបតី Prabowo Subianto បានលើកឡើងថា ស្ថានភាពបានប្រសើរឡើងនៅក្នុងស្រុកមួយចំនួន បន្ទាប់ពីក្រុមសង្គ្រោះបន្ទាន់បានបើកឡើងវិញនូវផ្លូវដឹកជញ្ជូនសំខាន់ៗដែលត្រូវបានកាត់ផ្ដាច់ពីមុន។
លោក Prabowo បាននិយាយបន្ទាប់ពីទស្សនកិច្ចតំបន់រងគ្រោះនៅស៊ូម៉ាត្រាខាងជើងថា «មានការពន្យារពេលខ្លះដោយសារស្ថានភាពធម្មជាតិ ប៉ុន្តែទីតាំងជម្លៀសមានលក្ខខណ្ឌល្អ ហើយការផ្គត់ផ្គង់ស្បៀងអាហារមានគ្រប់គ្រាន់»។
អាជ្ញាធរបានឲ្យដឹងថា ជំនួយជាង១១,៧តោនត្រូវបានដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវសមុទ្រ ហើយការសាងសង់លំនៅឋានបណ្ដោះអាសន្នសម្រាប់ប្រជាជនដែលត្រូវបានផ្លាស់ទីលំនៅបានចាប់ផ្ដើមហើយ។ ការចំណាយលើការស្ថាបនាឡើងវិញត្រូវបានគេប៉ាន់ស្មានថាមានជាង៥១ទ្រីលានរូពី (ប្រមាណ៣,១ពាន់លានដុល្លារអាមេរិក)។
ទីភ្នាក់ងារឧតុនិយមឥណ្ឌូណេស៊ីបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានរំពឹងថានឹងបន្តកើតមាននៅទូទាំងកោះស៊ូម៉ាត្រា ដោយបង្កើនក្ដីបារម្ភចំពោះទឹកជំនន់ និងការបាក់ដីបន្ថែមទៀត។ រដ្ឋាភិបាលរហូតមកដល់ពេលនេះបានច្រានចោលសំណើសុំជំនួយអន្តរជាតិ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


