Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋសមាជិក​ទាំង​៣២​របស់ណាតូ សម្រេច​ជា​ផ្លូវការ​បង្កើន​ចំណាយ​ការពារ​ជាតិ​ដល់​៥%នៃGDP

បានផុស

នៅ

នៅឯកិច្ចប្រជុំកំពូលប្រចាំឆ្នាំ​ក្នុង​ទីក្រុងឡាអេ​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​មិថុនា​ អង្គការ​ណាតូ​បានសម្រេច​​ជាផ្លូវការនូវស្តង់ដារ​រួម​មួយ​ ដោយប្តេជ្ញា​ឲ្យ​រដ្ឋ​ជា​សមាជិកទាំងអស់បែងចែក ៥% នៃ GDP ជាតិរបស់ពួកគេ​សម្រាប់​វិស័យការពារជាតិនៅឆ្នាំ២០៣៥​ខាង​មុខ។

ក្រុម​មេ​ដឹក​នាំ​នៃ​អង្គការ​ណាតូ ថ្ងៃ​ទី​២៥​មិថុនា​២០២៥ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលដៅ​ថ្មី​នេះ គឺ​ជា​ការ​កើនឡើងពី​ការ​ចំណាយ​លើ​វិស័យ​ការពារជាតិ ២% ដែលមានស្រាប់ ហើយ​ក៏​ជា​ការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងគោលនយោបាយសម្ព័ន្ធភាពដែលជំរុញដោយការព្រួយបារម្ភផ្នែកសន្តិសុខ និងសម្ពាធរបស់សហរដ្ឋអាមេរិក។

​ក្នុង​គោលដៅ​៥%​នេះ ក្រុម​មេដឹកនាំ​ណាតូ បានអនុម័តសេចក្តីថ្លែងការណ៍រួម ដោយប្តេជ្ញាបែងចែកយ៉ាងហោចណាស់ ៣,៥% សម្រាប់តម្រូវការយោធាស្នូល និង​ ១,៥% ទៀត​សម្រាប់​ការ​វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធ រួមទាំងការការពារតាមអ៊ីនធឺណិត ការការពារបំពង់បង្ហូរប្រេង និងការធ្វើ​ឲ្យប្រសើរឡើងនូវស្ពាន និងផ្លូវសម្រាប់ការចល័តយោធា។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​ថា «យើងសម្រេចបានជ័យជម្នះ​ដ៏ធំមួយនៅទីនេះ» ដោយ​បង្ហាញពីក្តីសង្ឃឹមថា ការ​បង្កើន​ចំណាយ​នេះ​នឹងនាំទៅដល់ការទិញឧបករណ៍យោធាដែលផលិតដោយអាមេរិកកាន់តែច្រើន​ឡើង​ថែម​ទៀត។

សូម​ជម្រាប​ថា គោលដៅ​ថ្មី​នេះ​ បង្កើត​ឡើង​​ដោយ​ផ្តោត​លើ​ភាព​បន្ទាន់​​​​នៃ​ផ្នែក​សន្តិសុខ​ ចាប់​តាំង​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​ឆ្នាំ​២០២២។ បច្ចុប្បន្ន​សមាជិកតែ ៥ ឬ ៦​រដ្ឋ​​ប៉ុណ្ណោះ អាច​បង្កើន​ចំណាយច្រើនជាង ៣% នៃផលិតផលក្នុងស្រុកសរុបលើវិស័យការពារជាតិ​របស់​ពួក​គេ ដូចជា ប្រទេសប៉ូឡូញ (៤,១២%) និងសហរដ្ឋអាមេរិក (៣,៤%)។ ដោយ​ឡែក នៅ​មាន​រដ្ឋ​​មួយ​ចំនួន​ទៀតដែល​ស្ថិត​នៅ​ក្រោម​ការ​ចំណាយ​ ២% នៅ​ឡើយ ដូចជា ប្រទេសអ៊ីតាលី (១,៤៩%) និងអេស្ប៉ាញ (១,២៨%) ដែលបង្កើនការព្រួយបារម្ភអំពី​ការសម្រេចបាននូវគោលដៅ ៥% នា​ពេល​អនាគត៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម