កីឡា
លោក ខូវ ឆាយ ទទួលស្គាល់១សប្តាហ៍ជាង ១០០ ប្រកួត តែងមានកំហុសខ្លះពីមន្ត្រីដាក់ពិន្ទុ
លោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានទទួលស្គាល់អំពីកំហុសឆ្គងមួយចំនួនរបស់មន្ត្រីក្រោមបង្គាប់របស់លោកដោយជៀសមិនផុត ដោយសារការប្រកួតមានច្រើនជារៀងរាល់សប្តាហ៍។

ការទទួលស្គាល់បែបនេះ បន្ទាប់ពីការប្រកួតប្រដាល់គុនខ្មែរ នាមួយរយៈចុងក្រោយ តែងមានភាពចម្រូងចម្រាស់លើការដាក់ពិន្ទុរបស់ចៅក្រម និងស្នងការប្រកួតលើ កីឡាករ ដែលជាហេតុធ្វើឱ្យមានការរិះគន់មហាជន។ ជាពិសេស ការប្រកួតដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងបំផុត គឺការប្រកួតដែលកីឡាករ រិទ្ធី សូសែង បានឈ្នះកីឡាករ ថងបាង កាលថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៥, ពេជ្រ អទិទេព ឈ្នះ វ៉ាន់ វឿន កាលពីថ្ងៃទី ១៤ ខែ មិថុនា និងថ្មីៗនេះ សែន ច័ន្ទឬទ្ធីសក្តិ បានចាញ់ ប៉ែនកាក់ រាជសីហ៍។

ជុំវិញភាពចម្រូងចម្រាស់នៃការដាក់ពិន្ទុមួយរយៈចុងក្រោយ មិនត្រឹមតែជាកង្វល់សម្រាប់អ្នកគាំទ្រទូទៅប៉ុណ្ណោះទេ សូម្បីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ ក៏ចាប់អារម្មណ៍លើរឿងនេះដែរ។ លោកបានបង្ហោះសារនៅលើបណ្តាញសង្គម ដោយទទូចស្នើសុំឱ្យអាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីដឹកនាំការប្រកួតប្រកាន់ភ្ជាប់នូវគោលការណ៍យុត្តិធម៌ បច្ចេកទេស និងសុជីធម៌ ចំព៉ការប្រកួតដ៏ធំរវាង ពេជ្រ សម្បត្តិ និង សុខ ធី នៅថ្ងៃទី ២៨ ខែ មិថុនា ខាងមុខ។
លោក ជួន ណារិន្ទ បានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ «ខ្ញុំអ្នកគាំទ្រគុនខ្មែរម្នាក់ប៉ុន្មានថ្ងៃនេះសង្គេតឃើញតាមបណ្ដាញសង្គមបង្ហោះវាយប្រហារគ្នាច្រើនរឿងការកាត់ក្ដីដែលមិនគួរឱ្យកើតមានឡើង។ ខ្ញុំសង្ឃឹមថាការប្រកួតរវាង ប្អូន សុខ ធី និង ប្អូន ពេជ្រ សម្បត្តិ ថ្ងៃខាងមុខប្រកួតប្រកបដោយបច្ចេកទេស និងយុត្តិធម៌ ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីបង្ហាញឱ្យពិភពលោកបានស្គាល់ក្បាច់គុនខ្មែរយើង»។

បន្ទាប់ពីឃើញសាររបស់លោក ជួន ណារិន្ទ លោក ខូវ ឆាយ បានចូលទៅបញ្ចេញមតិក្នុងការបង្ហោះនោះ ដោយសរសេរអំពីការទទួលខុសត្រូវយ៉ាងម៉ឺងម៉ាត់ថា៖ «ខ្ញុំបាទទទួលស្គាល់ថា ការដឹកនាំការប្រកួតដែលមានជាង១០០ប្រកួតក្នុង១សប្តាហ៍ តែងតែមានករណីកំហុសកើតឡើងដោយមន្ត្រីដឹកនាំប្រកួតមួយចំនួនដោយជៀសមិនផុត។ យ៉ាងណាសហព័ន្ធក៏មានវិធានការ និងយន្តការគ្រប់គ្រង និងត្រួតពិនិត្យកិច្ចការមន្ត្រី អាជ្ញាកណ្ដាល ចៅក្រម យ៉ាងម៉ត់ចត់ និងល្អិតល្អន់ ដើម្បីធានាបាននូវការដោះស្រាយដោយតម្លាភាព និងយុត្តិធម៌ជូនកីឡាករ កីឡាការិនី ស្របទៅតាមបទបញ្ជាប្រកួតរបស់សហព័ន្ធ»។
បន្ថែមពីនេះទៀតលោកខូវ ឆាយ បានបង្ហាញពីការប្តេជ្ញាចិត្តអនុវត្តតួនាទីរបស់ខ្លួនក្នុងសហព័ន្ធគុនខ្មែរយ៉ាងម៉ឺងម៉ាត់ថា៖ «ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុខ្មែរ ខ្ញុំបាទសូមទទួលខុសត្រូវយ៉ាងម៉ឺងម៉ាត់ លើការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ចំពោះមុខសម្តេចថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា ដែលជាអាណាព្យាបាលសហព័ន្ធ និងថ្នាក់ដឹកនាំគ្រប់កំរិត ព្រមទាំងមហាជនគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរទាំងអស់»។
យ៉ាងណាមិញ បន្ទាប់ពីមានការទទូចស្នើសុំពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងការប្តេជ្ញាយ៉ាងម៉ឺងម៉ាត់របស់លោក ខូវ ឆាយ បានធ្វើឱ្យអ្នកគាំទ្រគុនខ្មែរទាំងឡាយហាក់មានការស្ងប់ចិត្ត និងកំពុងរង់ចាំការប្រកួតដ៏ធំរវាង ពេជ្រ សម្បត្តិ និងសុខ ធី នៅថ្ងៃទី ២៨ ខែ មិថុនា យ៉ាងអន្ទះសារ៕


អត្ថបទ៖ កុសល

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត