ជីវិតកម្សាន្ដ
តួជើងចាស់ក្បាច់គុនចិន លោតពីលើអគារសម្លាប់ខ្លួន ព្រោះវិបត្តិផ្លូវចិត្ត
ប្រព័ន្ធផ្សព្វផ្សាយហុងកុងបានរាយការណ៍ថា អ្នកដឹកនាំសិល្បៈក្បាច់គុនដ៏ល្បីល្បាញ និងជាអ្នកដឹកនាំរឿងជើងចាស់លោក Tang Chia បានទទួលមរណភាពក្នុងអាយុ ៨៨ ឆ្នាំ បន្ទាប់ពីលោតពីលើអគារកាលពី ថ្ងៃទី២៣ ខែមិថុនា នៅម៉ោងប្រហែលជា ៥ ល្ងាច។

តារាសម្ដែងបានជ្រើសរើសលោតពីលើអាគារនៃផ្ទះឯកជនរបស់គាត់ ដែលជាអាផាតមិនស្ថិតនៅលើផ្លូវ Jordan ។ តាមការពិនិត្យនៅកន្លែងកើតហេតុ គាត់បានស្លាប់នៅនឹងកន្លែង ។ ក្រោយពីប៉ូលិសទៅដល់ ពួកគេបានផ្ទៀងផ្ទាត់អត្តសញ្ញាណថា គាត់គឺជាគ្រូក្បាច់គុនលោក Tang Chia។
ក្រោយការស៊ើបអង្កេត ប៉ូលិសបានបញ្ជាក់ប្រាប់ក្រុមគ្រួសារថា តួហុងកុងបានធ្វើអត្តឃាតដោយខ្លួនឯង។ ចំពោះមូលហេតុដែលលោកសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់បែបនេះ ក្រុមគ្រួសាររបស់គាត់បាននិយាយថា គាត់បានទទួលសម្ពាធយ៉ាងខ្លាំងកាលពីពេលថ្មីៗនេះ និងស្ថិតក្នុងអារម្មណ៍មិនល្អ។
ភរិយារបស់លោកគឺតារាសម្តែងប្រចាំប៉ុស្តិ៍ទូរទស្សន៍ TVB គឺ Suet Nei ដែលបានធ្វើរោគវិនិឆ្ឆ័យថា មានជំងឺមហារីកលំពែង។ បច្ចុប្បន្ន មហារីកស្ថិតក្នុងដំណាក់កាលចុងក្រោយ ហើយគាត់ត្រូវទៅមន្ទីរពេទ្យដើម្បីព្យាបាលជារៀងរាល់សប្តាហ៍។ ជំងឺធ្ងន់របស់ភរិយាក៏ជាមូលហេតុធ្វើឲ្យអ្នកគុននិយមក្បាច់គុនរូបនេះរងសម្ពាធខ្លាំង។ គូស្នេហ៍មួយគូនេះបានរួមរស់ជាមួយគ្នាជាង៥០ឆ្នាំមកហើយ ហើយត្រូវគេដឹងថា មិនដែលធ្វើបាបប្រពន្ធម្ដងណាឡើយ។
បន្ទាប់ពីដំណឹងមរណភាពរបស់អ្នកដឹកនាំរឿងសិល្បៈក្បាច់គុណចិន ត្រូវបានបង្ហោះ តារាសម្ដែង Bosco Wong បានសម្តែងនូវទុក្ខសោក និងសូមចូលរួមរំលែកទុក្ខនៅលើទំព័រផ្ទាល់ខ្លួនរបស់គាត់។ លោកបាននិយាយថា គាត់បានជួបជាមួយលោក Tang Chia ដែឡជារៀមច្បងនៅពេលគាត់ចាប់ផ្តើមអាជីពដំបូង។ គាត់បានបង្រៀនលោកពីរបៀបថតឈុតឆាកប្រយុទ្ធ ជួយគាត់លាបថ្នាំនៅកណ្តាលយប់ និងហៅគាត់ថាកូនប្រុសយ៉ាងទន់ភ្លន់។
គយរបញ្ចាកដែរថា លោក Tang Chia កើតនៅឆ្នាំ ១៩៣៧ នៅទីក្រុងម៉ាកាវ។ នៅអាយុ ១៩ ឆ្នាំ គាត់បានចូលប្រឡូកក្នុងវិស័យភាពយន្តជាគ្រូបង្វឹកក្បាច់គុនសម្រាប់ភាពយន្តសកម្មភាពជាច្រើនដូចជា «Palm of Ru Lai និង The Sorcerer and the White Snake»។ លើសពីនេះ លោកក៏បានចូលរួមថតរឿងជាច្រើនដូចជា Shaolin Heirs និង Shaolin Three ជាដើម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួស្រីរឿង «តំណាលតែងតាំងទេវតា» នាំបញ្ហាដល់រៀមច្បងផ្សេងទៀត ក្រោយភាពយន្តមិនអាចចេញផ្សាយបាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


