កីឡា
ជើងខ្លាំងវ័យក្មេង ពេជ្រ សឹង្ហៈ ដាក់គោលដៅប្រឡូកនៅក្រៅប្រទេស និងប្រឹងឲ្យបានតម្លៃខ្លួនខ្ពស់
ជើងខ្លាំងវ័យក្មេងប្រចាំក្លឹបគ្រូឆ្នើម ពេជ្រ សឹង្ហៈ បន្ទាប់ពីប្រឡូកគុនខ្មែរស្ទើរគ្រប់សង្វៀនរួចហើយនេះ ឥឡូវដាក់គោលដៅឲ្យបានចេញទៅប្រកួតនៅឯក្រៅប្រទេស និងបន្តខំប្រឹងធ្វើយ៉ាងម៉េចឲ្យទទួលតម្លៃខ្លួនកាន់តែខ្ពស់នៅថ្ងៃខាងមុខនេះ។

រូបភាពលើផេក សឹង្ហៈ
ពេជ្រ សឹង្ហៈ បានឲ្យដឹងថា គោលដៅនៅថ្ងៃខាងមុខទៀតនោះគឺបន្តខំប្រឹងពង្រឹងសមត្ថភាពបន្ថែមទៀតដើម្បីក្រសោបឱកាសបានចេញទៅប្រកួតនៅឯក្រៅប្រទេស និងតាមកម្មវិធីធំៗជាដើម។ មួយវិញទៀតគឺខំប្រឹងទាំងហាត់ និងប្រកួតឲ្យរឹតតែមានសមត្ថភាពលេចធ្លោទទួលបានតម្លៃខ្លួនបានកាន់តែខ្ពស់។

រូបភាពលើផេក សឹង្ហៈ
ប្អូនប្រុស ពេជ្រ សម្បត្តិ រូបនេះបន្ថែមទៀតថា បើនិយាយពីចំណុចខ្វះខាតគឺរូបគេមើលឃើញថាក្បាច់នៅស្ទើរមិនទាន់សំបូរបែប ប៉ុន្តែកម្លាំងស៊ុហ្វមានល្អ។ ចំណែកអាវុធក៏នៅហាក់មានទម្ងន់ស្រាលផងដែរ។ ដូច្នេះហើយសរុបគឺមានតែបន្តខំប្រឹងហាត់បន្ថែមទៅទៀតទើបអាចសម្រេចក្ដីបំណងទាំងអស់ខាងលើនេះ។

រូបភាពលើផេក សឹង្ហៈ
បញ្ជាក់ដែរថា ពេជ្រ សឹង្ហៈ ជាកីឡាករវ័យក្មេងក្នុងក្លឹបប្រដាល់ពេជ្រសុផាន់គុនខ្មែរ និងត្រូវជាប្អូនប្រុសបង្កើតរបស់ ពេជ្រ សម្បត្តិ។ រូបគេជាកីឡាករដើមកំណើតពីខេត្តកំពង់ស្ពឺ និងបានចូលប្រឡូកគុនខ្មែរប្រហែល ៤ឆ្នាំមកហើយតាំងពីរូបគេមានអាយុ ១៤ឆ្នាំមកម្ល៉េះ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


