Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ីគ្រោងកសាងផ្លូវរថភ្លើង ១៤​ ០០០ គីឡូម៉ែត្រ ចំណាយជាង ៦០ ប៊ីលាន​ដុល្លារ

បានផុស

នៅ

ប្រទេសឥណ្ឌូណេស៊ីមានគម្រោងសាងសង់បណ្តាញផ្លូវ​រថភ្លើង​ប្រវែង ១៤ ០០០ គីឡូម៉ែត្រ ​នៅលើ​កោះស៊ូម៉ាត្រា កាលីម៉ាន់តាន់ និងស៊ូឡាវេស៊ី ក្នុងរយៈពេល ២ ទសវត្សរ៍​ទៅមុខ ដែលជាផ្នែកមួយនៃផែនការកសាងហេដ្ឋារចនាសម្ព័ន្ធ​ដ៏សំខាន់លើសពីកោះជ្វា។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe នៅថ្ងៃសុក្រ ទី​ ២៤ មេសា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីសម្របសម្រួល​ហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍តំបន់របស់ឥណ្ឌូណេស៊ី លោក Agus Harimurti Yudhoyono បាន​ថ្លែង​ក្នុងសេចក្តីថ្លែងការណ៍ថា គម្រោងនេះ​នឹងត្រូវការការវិនិយោគប្រមាណ ១ ២០០ ទ្រីលានរូពី (៦៩,៤ ​ប៊ីលានដុល្លារ)។

លោក Agus បាន​បន្តថា៖ «តួលេខនេះមានចំនួនច្រើន ប៉ុន្តែវាគឺជាការវិនិយោគរយៈពេលវែងលើអនាគតរបស់ប្រទេសឥណ្ឌូណេស៊ី»។ លោកគូសបញ្ជក់ថា គម្រោងនឹង​ប្រើប្រាស់ទាំងថវិការដ្ឋ និងការវិនិយោគពីវិស័យឯកជន។ ​

គម្រោងដដែលរាប់បញ្ជូលទាំងការសាងសង់ផ្លូវរថភ្លើងប្រវែង ៧ ៨៣៧ គីឡូម៉ែត្រ នៅលើកោះស៊ូមាត្រា ២ ៧៧២ គីឡូម៉ែត្រ នៅកាលីម៉ាន់តាន់ និង ៣ ២៨៤ គីឡូម៉ែត្រ នៅ ស៊ូឡាវេស៊ី។

លោក Agus បាន​និយាយថា បណ្តាញផ្លូវរថភ្លើងរបស់ឥណ្ឌូណេស៊ី ​នៅ​មានកម្រិតខ្លាំងបើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត ដែលជំរុញឱ្យ​ឥណ្ឌូណេស៊ី​ «ខិតខំប្រឹងប្រែង និងមានយុទ្ធសាស្ត្រជាងមុន​»។

គួរគូសបញ្ជាក់ថា ការដឹកជញ្ជូនតាមផ្លូវរថភ្លើងបច្ចុប្បន្ន ដើរតួនាទីតិចតួច​ក្នុងប្រព័ន្ធ​ដឹកជញ្ជូនជាតិរបស់ប្រទេសឥណ្ឌូ​ណេស៊ី ​ដោយរួមចំណែកត្រឹមតែប្រហែល ៤% នៃការដឹកជញ្ជូនអ្នកដំណើរសរុប និង ១​%​ នៃការដឹកជញ្ជូនទំនិញភស្តុភារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម