នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានប្រកាសថា ប្រទេសថៃនិងសហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការចរចាកិច្ចសហប្រតិបត្តិការចំនួនពីរដ៏សំខាន់ដែលផ្តោតលើពន្ធបដិកា និងកិច្ចសហប្រតិបត្តិការលើរ៉ែកម្រ។ ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ក្រោមវត្តមានរបស់ប្រធានាធិបតីដូណាល់ ត្រាំ និងការសម្របសម្រួលរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នាយករដ្ឋមន្ត្រីថៃ លោក អានុទីន បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសថៃនិងសហរដ្ឋអាមេរិកលើវិស័យពាណិជ្ជកម្ម។ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ថ្លែងថា៖«ខ្ញុំរីករាយ នៅថ្ងៃនេះ យើងសូមប្រកាសនូវសេចក្តីប្រកាសរួមនៃក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក-ថៃលើពន្ធបដិកា ដែលខ្ញុំជឿថា ការចរចារបស់ពួកយើងនឹងត្រូវសម្របសម្របសម្រួលបញ្ចប់នៅចុងឆ្នាំនេះ។ យើងក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរលើកិច្ចសហប្រតិបត្តិការស្តីពីរ៉ែកម្រដែលនឹងលើកស្ទូយបន្ថែមទៀតលើភាពធន់និងស្ថិរភាពនៃច្រវ៉ាក់ផ្គត់ផ្គង់ក្នុងឆ្នាំខាងមុខ»៕...
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចូលរួមរាំលេងបង្ហាញភាពរីករាយជាមួយអ្នកសំដែងក្នុងការរាំក្នុងពេលទទួលស្វាគមន៍...
ប្រទេសទីម័រខាងកើតត្រូវបានទទួលស្គាល់ជាផ្លូវការជាសមាជិកទី១១របស់សមាគមប្រជាជាតិនៅអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន នៅថ្ងៃទី២៦ខែតុលា...
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចាកចេញពីសេតវិមានឡើងយន្តហោះ ឆ្ពោះមកកាន់ប្រទេសម៉ាឡេស៊ីហើយ ...
ការប្រើប្រាស់ប្រព័ន្ធលេខក្នុងភាសាខ្មែរ «ពាន់លាន» ឲ្យសនិទានភាព.......
វាជាសំណាងល្អមួយសម្រាប់កិច្ចព្រមព្រៀងសន្តិភាពដែលកម្ពុជាចង់បានបំផុត ដោយមានសហរដ្ឋអាមេរិកជំរុញឲ្យម៉ាឡេស៊ីរៀបចំកិច្ចប្រជុំចរចាជាបន្តបន្ទាប់ ដើម្បីឈានទៅរកដំណោះស្រាយសន្តិភាពយូរអង្វែង...
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃអាទិត្យទី២៦ខែតុលាឆ្នាំ២០២៥ ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ទូទាំងពិភពលោក...