ទឹកមុខរីករាយជាមួយស្នាមញញឹមពោរពេញដោយក្តីសង្ឃឹម! ពលរដ្ឋប៉ាឡេស្ទីនរាប់ម៉ឺននាក់ បានចាប់ផ្តើមវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេវិញនៅភាគខាងជើងតំបន់ហ្គាហ្សា បន្ទាប់ពីទទួលបានសន្តិភាព។ ស្នូរគ្រាប់កាំភ្លើងលែងឮផ្ទុះទៀតហើយក្រោយបទឈប់បាញ់ចូលជាធរមាននៅថ្ងៃសៅរ៍ទី១១ខែតុលាឆ្នាំ២០២៥ បន្ទាប់ពីអ៊ីស្រាអែលនិងក្រុមហាម៉ាស ឯកភាពលើផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ទន្ទឹមនោះ យោធាអ៊ីស្រាអែលប្រកាសថា ពួកគេបញ្ចប់ការដកទ័ពដំណាក់កាលទីមួយ ចេញពីតំបន់ហ្គាហ្សារួចរាល់ហើយ ប៉ុន្តែនៅមានផ្នែកខ្លះស្ថិតក្រោមការគ្រប់គ្រងនៅឡើយ ខណៈក្រុមហាម៉ាសមានពេលដល់ថ្ងៃចន្ទ ដើម្បីដោះលែងចំណាប់ខ្មាំងទាំងអស់ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនជាប់គុកមួយជីវិតចំនួន២៥០នាក់។ មុននេះដែរ ទីក្រុងវ៉ាស៊ីនតោនបញ្ជាក់ថា ទាហានអាមេរិករហូតដល់២០០នាក់ ដែលឈរជើងស្រាប់នៅមជ្ឈិមបូព៌ា នឹងត្រូវចល័តទៅប្រទេសអ៊ីស្រាអែល ដើម្បីជួយតាមដានបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ យោធាអាមេរិក នឹងបង្កើតក្រុមការងារចម្រុះជាតិសាសន៍នៅក្នុងប្រទេសអ៊ីស្រាអែល ឬត្រូវបានគេស្គាល់ថា «មជ្ឈមណ្ឌលសម្របសម្រួលស៊ីវិលនិងយោធា» ដែលទំនងជាមានទាំងកងទ័ពមកពីប្រទេសអេហ្ស៊ីប កាតា តួកគី និងអារ៉ាប់រួមផងដែរ ដើម្បីធានាសភាពការណ៍៕ អត្ថបទ៖ សុខ សុវណ្ណ ចុចអាន៖ អាមេរិកនឹងដាក់ពង្រាយទ័ព២០០នាក់ សម្រាប់ជួយពិនិត្យបទឈប់បាញ់នៅតំបន់ហ្គាហ្សា
លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រទី១០ តុលា ថា ម្ចាស់រង្វាន់ណូបែលសន្តិភាព María Corina Machado ...
មណ្ឌលកែប្រែថៃបានពន្យល់ពីហេតុផលដែលមិនអនុញ្ញាតឲ្យអតីតនាយករដ្ឋមន្ត្រីវ័យ៧៦ឆ្នាំ សម្អាតលូ ពោលគឺ...
ប្រជាជនប៉ាឡេស្ទីននៅទូទាំងហ្គាហ្សា និងតំបន់ក្បែរនោះកំពុងត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបទ...
នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានដួលបោកក្បាលទៅនឹងដី ពេលចុះពីឧទ្ធម្ភាគចក្រ ក្នុងដំណើរចុះទៅពិនិត្យនិងសួរសុខទុក្ខពលរដ្ឋដែលរងគ្រោះ...
ទីបំផុត ម្ចាស់ជ័យលាភីរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៥ ត្រូវរកឃើញហើយ គឺបានទៅលើលោកស្រី María Corina Machado មកពីប្រទេសវ៉េណេស៊ុយអេឡា...
លោក ដូណាល់ ត្រាំ បានឡើងកាន់អំណាចកាលថ្ងៃទី២០ខែមករា គឺមុនការបិទការដាក់ពាក្យសម្រាប់ពានរង្វាន់ណូបែលសន្តិភាពត្រឹមតែ១១ថ្ងៃប៉ុណ្ណោះ...