ព័ត៌មានអន្ដរជាតិ
តើហេតុអ្វីបានជា ត្រាំ មិនទទួលពានណូបែលសន្តិភាពឆ្នាំ២០២៥?
មួយរយៈចុងក្រោយនេះ ផ្ទុះការតាមដានជាខ្លាំងជុំវិញការលើកឡើងដែលថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ សមតែជាបេក្ខជនទទួលរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៥ ដោយសារកត្តាមួយចំនួនដែលគេទើបឃើញ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រឹងប្រែងអាកាត់បញ្ចប់សង្គ្រាមមួយចំនួនរវាងប្រទេសនិងប្រទេស ប៉ុន្តែអ្នកប្រតិកម្មជាច្រើនមិនបានដឹងលក្ខខណ្ឌទទួលបាននោះទេ។
ខាងក្រោមនេះជាលក្ខខណ្ឌដែលអាចឲ្យអ្នកអានស្ងប់ចិត្តបាន៖

តាមពិតកាលបរិច្ចេទតែងតាំងបេក្ខភាព ជាបុគ្គលឯកជន ឬតំណាងអង្គការក្តី សម្រាប់រង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៥ គឺ បានផុតកំណត់ត្រឹមថ្ងៃទី៣១ខែមករា២០២៥មកម្ល៉េះ ខណៈដែលលោក ដូណាល់ ត្រាំ បានឡើងកាន់អំណាចកាលថ្ងៃទី២០ខែមករា គឺមុនការបិទការដាក់ពាក្យត្រឹមតែ១១ថ្ងៃ។ ក្នុងរយៈពេលនេះ ត្រាំ មិនបានធ្វើអ្វីសម្រាប់សក្តានុពលបញ្ចប់សង្គ្រាមណាមួយនោះទេ។
សមាជិកនៃគណៈកម្មាធិការណូបែលសន្តិភាពនៃប្រទេសន័រវេសអាចបន្ថែមឈ្មោះបន្ថែមទៀតទៅក្នុងបញ្ជីក្នុងអំឡុងពេលកិច្ចប្រជុំលើកដំបូងរបស់ពួកគេ ដែលឆ្នាំនេះត្រូវបានធ្វើឡើងនៅថ្ងៃទី ២៨ ខែកុម្ភៈ កាលពីដើមឆ្នាំនេះមកម្ល៉េះ។
យោងតាមការផ្សព្វផ្សារបស់គណៈកម្មាធិការ មានបេក្ខជនចំនួន ៣៣៨នាក់ ដែលត្រូវបានស្នើតែងតាំងសម្រាប់រង្វាន់ណូបែលសន្តិភាពសម្រាប់ឆ្នាំ ២០២៥ ដែលក្នុងនោះ ២៤៤ ជាបុគ្គលឯកជន និង ៩៤ តំណាងឲ្យអង្គការ។
ចំនួននេះមានការកើនឡើងគួរឲ្យកត់សម្គាល់ធៀបនឹងឆ្នាំ២០២៤ ដែលមានបេក្ខជនសរុប ចំនួន ២៨៦នាក់។ ចំនួនបេក្ខជនដែលត្រូវបានស្នើឈ្មោះច្រើនជាងគេគឺនៅឆ្នាំ២០១៦ មានបេក្ខជនចំនួន ៣៧៦នាក់។ យោងសេចក្តីប្រកាសរបស់គណៈកម្មាធិការកាលថ្ងៃទី៥ខែមីនា២០២៥។
អ្នកឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២៥ ត្រូវបានប្រកាសនៅថ្ងៃសុក្រ១០ខែតុលា ដោយពិធីប្រគល់រង្វាន់នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែធ្នូ នៅទីក្រុង Oslo ប្រទេសន័រវែស៕
រ៉ាន់ រើយ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


