ក្លិបមាន់ខ្នាយមាស Tottenham Hotspur កំពុងបង្ហាញឆន្ទៈចង់ចុះកិច្ចសន្យាយកអតីតខ្សែប្រយុទ្ធរបស់ខ្លួនកីឡាករ Harry Kane ពី Bayern Munich មកវិញ ស្របពេលដែលក្លិបអ្នកមានបុណ្យ FC Barcelona ក៏កំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស រូបនេះដូចគ្នា។
ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស Harry Kane បានឈ្នះជើងឯកពាន Bundesliga លើកដំបូងជាមួយ Bayern Munich និងជាពានលើកដំបូងនៅក្នុងអាជីពរបស់ខ្លួន។
អ្នកតាមដានកីឡាបាល់ទាត់ប្រាកដជាដឹងច្បាស់អំពីរឿងរ៉ាវរបស់កំពូលខ្សែប្រយុទ្ធ Harry Kane ហើយ។ កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ...