កីឡា
តើ Kane អាចដោះបណ្តាសា ឈ្នះពានលើកដំបូងក្នុងអាជីពរបស់ខ្លួន បានទេ?
អ្នកតាមដានកីឡាបាល់ទាត់ប្រាកដជាដឹងច្បាស់អំពីរឿងរ៉ាវរបស់កំពូលខ្សែប្រយុទ្ធ Harry Kane ហើយ។
កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ ត្រូវបានអ្នកស្នេហាកីឡាបាល់ទាត់ឲ្យងារថា ជាកីឡាករជាប់បណ្តាសា ព្រោះថា រូបគេមិនធ្លាប់ឈ្នះពានរង្វាន់ណាមួយសោះឡើយជាមួយក្លិបនិងជម្រើសជាតិ។

តួយ៉ាងគឺថា ដើម្បីឈ្នះពានលើកដំបូងក្នុងអាជីពរបស់ខ្លួន Kane ក៏សម្រេចផ្ទេរចេញពី Spur ទៅ Bayern Munich ប៉ុន្តែមិនដូចអ្វីគិតឡើយ, Bayern ធ្លាប់តែឈ្នះពានច្រើនឆ្នាំជាប់គ្នា បែរជាមិនឈ្នះសូម្បីមួយពាន ពេលដែលមានវត្តមានរបស់ខ្សែប្រយុទ្ធរូបនេះ។
រាត្រីនេះ Kane ត្រូវបន្តដំណើរស្វែងរកពានរបស់ខ្លួនជាមួយជម្រើសជាតិអង់គ្លេស ក្នុងវគ្គផ្តាច់ព្រ័ត្រទល់នឹងអេស្ប៉ាញ នៃពានរង្វាន់យូរ៉ូឆ្នាំ២០២៤ លើទឹកដីអាល្លឺម៉ង់ ដែលជាកន្លែងខ្លួនកំពុងប្រកបអាជីពស្រាប់។

ក្រុមទាំងពីរកំពុងឡើងជើងដូចគ្នា ជាពិសេសសម្បូរទៅដោយយុវជនដែលមានទេពកោសល្យ ហើយការប្រកួតនេះ ធានាថា នឹងជក់ចិត្តជាក់ជាមិនខានឡើយ។
ការប្រកួតនឹងធ្វើឡើងនៅម៉ោង២រំលងអធ្រាត្រថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទ នៅពហុកីឡដ្ឋាន Olympiastadion នៃទីក្រុង បែរឡាំង។
ដូច្នេះ ហ្វេនៗកំពុងតាមមើលហើយថា តើ Kane អាចដោះបណ្តាសា ហើយឈ្នះពានលើកដំបូងក្នុងអាជីពរបស់ខ្លួនបានដែរឬទេ?
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Kane ថា Bayern បាត់បង់ម្ចាស់ការ ក្រោយបានកាតក្រហមយប់មិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


