ព័ត៌មានអន្ដរជាតិ៥ ខែ ago
រុស្ស៊ីព្រលះអាមេរិកក្នុងកិច្ចប្រជុំ UNSC និងទាមទារឲ្យដោះលែង ម៉ាឌូរ៉ូ និងភរិយាគាត់
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក វ៉ាស៊ីលី ណេបេនហ្ស៊ីយ៉ា (Vasily Alekseyevich Nebenzya) បានថ្លែងថ្កោលទោសសហរដ្ឋអាមេរិកដែលបានធ្វើប្រតិបត្តិការយោធាចូលប្រទេសវ៉េណេស៊ុយអេឡា និងបានចាប់ខ្លួនប្រធានាធិបតី លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) និងភរិយារបស់គាត់ ពង្រាត់ទៅកាន់ទីក្រុងញូវយ៉ក។ ថ្លែងតាមសុន្ទរកថាដែលបានព្រាងទុក នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាពជុំវិញប្រទេសវ៉េណេស៊ុយអេឡា នៅទីក្រុងញូវយ៉កថ្ងៃទី៥ខែមករាឆ្នាំ២០២៦ លោក វ៉ាស៊ីលី ណេបេនហ្ស៊ីយ៉ា បានលើកឡើងថា៖«យើងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានប្រដាប់អាវុធរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសវ៉េណេស៊ុយអេឡា ដែលបំពានលើបទដ្ឋានច្បាប់អន្តរជាតិទាំងអស់»។ ក្រៅពីការថ្លែងថ្កោលទោសអាមេរិក ប្រមុខការទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិរូបនេះ...