ព័ត៌មានអន្ដរជាតិ
រុស្ស៊ីព្រលះអាមេរិកក្នុងកិច្ចប្រជុំ UNSC និងទាមទារឲ្យដោះលែង ម៉ាឌូរ៉ូ និងភរិយាគាត់
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក វ៉ាស៊ីលី ណេបេនហ្ស៊ីយ៉ា (Vasily Alekseyevich Nebenzya) បានថ្លែងថ្កោលទោសសហរដ្ឋអាមេរិកដែលបានធ្វើប្រតិបត្តិការយោធាចូលប្រទេសវ៉េណេស៊ុយអេឡា និងបានចាប់ខ្លួនប្រធានាធិបតី លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) និងភរិយារបស់គាត់ ពង្រាត់ទៅកាន់ទីក្រុងញូវយ៉ក។

ថ្លែងតាមសុន្ទរកថាដែលបានព្រាងទុក នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាពជុំវិញប្រទេសវ៉េណេស៊ុយអេឡា នៅទីក្រុងញូវយ៉កថ្ងៃទី៥ខែមករាឆ្នាំ២០២៦ លោក វ៉ាស៊ីលី ណេបេនហ្ស៊ីយ៉ា បានលើកឡើងថា៖«យើងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានប្រដាប់អាវុធរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសវ៉េណេស៊ុយអេឡា ដែលបំពានលើបទដ្ឋានច្បាប់អន្តរជាតិទាំងអស់»។
ក្រៅពីការថ្លែងថ្កោលទោសអាមេរិក ប្រមុខការទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិរូបនេះ បានជំរុញឲ្យសហរដ្ឋអាមេរិកដោះលែង លោក ម៉ាឌូរ៉ូ និងភរិយារបស់គាត់ជាបន្ទាន់ ព្រមទាំងបានអះអាងថា រុស្ស៊ីឈរនៅសាមគ្គីភាពជាមួយប្រជាជនវ៉េណេស៊ុយអេឡា។
លោក វ៉ាស៊ីលី ណេបេនហ្ស៊ីយ៉ា បានថ្លែងថា៖«យើងបង្ហាញពីសាមគ្គីភាពដ៏រឹងមាំរបស់យើងជាមួយប្រជាជនវ៉េណេស៊ុយអេឡាក្នុងការប្រឈមមុខនឹងការឈ្លានពានពីខាងក្រៅ។ យើងគាំទ្រយ៉ាងពេញទំហឹងដល់ដំណើររបស់រដ្ឋាភិបាលវ៉េណេស៊ុយអេឡា ដែលមានគោលបំណងការពារផលប្រយោជន៍ជាតិ និងអធិបតេយ្យភាពរបស់ប្រទេស»។
ប្រមុខការទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិរូបនេះ បានលើកឡើងផងដែរថា រាល់បញ្ហា និងការខ្វែងគំនិតគ្នារវាងសហរដ្ឋអាមេរិក និងវ៉េណេស៊ុយអេឡា ត្រូវតែដោះស្រាយតាមរយៈការសន្ទនា។ នេះជាអ្វីដែលធម្មនុញ្ញអង្គការសហប្រជាជាតិបានកំណត់ គោលបំណង និងគោលការណ៍ដែលរដ្ឋមួយចំនួនបានជ្រើសរើសអនុវត្តក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អាស្រ័យលើស្ថានភាពនយោបាយ។
លោក វ៉ាស៊ីលី ណេបេនហ្ស៊ីយ៉ា បានបន្តថា សកម្មភាពឈ្លានពានរបស់វ៉ាស៊ីនតោនត្រូវបានថ្កោលទោសរួចហើយដោយរដ្ឋជាច្រើន និងអង្គការពហុភាគី រួមទាំងចលនាមិនចូលបក្សសម្ព័ន្ធ សហភាពអាហ្វ្រិក និងក្រុមមិត្តនៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
ក្រោយសហរដ្ឋអាមេរិកលើកទ័ពវាយប្រហារវ៉េណេស៊ុយអេឡា ក្រោយហេតុផលកម្ចាត់មេបណ្តាញគ្រឿងញៀនកាលថ្ងៃទី៣ខែមករាឆ្នាំ២០២៦ ប្រទេសមួយចំនួនបានចេញសារថ្កោលទោសអាមេរិក រួមមាន រុស្ស៊ី ចិន កូឡុំប៊ី ម៉ិកស៊ិក គុយបា អ៊ីរ៉ង់ អេស្បាញ ឈីលី ប្រេស៊ីល និងបារាំង ជាដើម៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


