ប្រជាជន និងរដ្ឋាភិបាលឥណ្ឌា បានបង្ហាញការខឹងសម្បារ ក៏ដូចជាថ្កោលទោសចំពោះទង្វើរបស់់យោធាថៃ ដែលបានបំផ្លិចបំផ្លាញរូបសំណាកព្រះវិស្ណុ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ស៊ូផាជី ស៊ូធមពុន (Suphajee Suthumpun) បានថ្លែងនៅថ្ងៃអង្គារនេះថា ជម្លោះព្រំដែនជាមួយនឹងកម្ពុជា នឹងមិនប៉ះពាល់ ឬអាមេរិកនឹងយកបញ្ហានេះដើម្បីដាក់សម្ពាធលើការចរចាពាណិជ្ជកម្មពាក់ព័ន្ធពន្ធគយជាមួយសហរដ្ឋអាមេរិកនោះទេ ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។ ថ្លែងនៅវិមានរដ្ឋាភិបាល រដ្ឋមន្រ្តីរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី អានុទីន ឆានវីរៈគុណ ដដែល បានលើកឡើងទាំងសុទិដ្ឋិនិយមថា សហរដ្ឋអាមេរិកនឹងមិនយកជម្លោះព្រំដែនទៅធ្វើជាសម្ពាធចរចាពន្ធឡើយ ហើយ «ការចរចានៅតែបន្តជាធម្មតា» ដោយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR)...
នាយរដ្ឋមន្រ្តីថៃ លោក អានុទីន ឆានវីរៈគុណ បានបញ្ជាក់ជាថ្មីម្ដងទៀតក្នុងន័យថា ប្រទេសថៃមិនខ្វល់នឹងការគំរាមកំហែងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នោះទេ