Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃរំពឹងថា អាមេរិកនឹងមិនយកជម្លោះព្រំដែនជាមួយកម្ពុជាដាក់សម្ពាធលើការចរចាពន្ធ​

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ស៊ូផាជី ស៊ូធមពុន (Suphajee Suthumpun) បានថ្លែងនៅថ្ងៃអង្គារនេះថា ជម្លោះព្រំដែនជាមួយ​នឹង​កម្ពុជា នឹង​មិនប៉ះពាល់ ឬអាមេរិកនឹងយកបញ្ហានេះដើម្បីដាក់សម្ពាធលើការចរចាពាណិជ្ជកម្មពាក់ព័ន្ធពន្ធគយជាមួយសហរដ្ឋអាមេរិកនោះទេ ​។ ​នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅវិមានរដ្ឋាភិបាល រដ្ឋមន្រ្តីរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី អានុទីន ឆានវីរៈគុណ ដដែល បាន​លើកឡើង​ទាំងសុទិដ្ឋិនិយមថា សហរដ្ឋអាមេរិក​នឹង​មិនយកជម្លោះព្រំដែនទៅធ្វើជាសម្ពាធចរចាពន្ធឡើយ ហើយ «ការចរចានៅតែបន្តជាធម្មតា» ដោយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) មិនបានផ្តល់​សញ្ញាណាមួយថាស្ថានភាពបានផ្លាស់ប្តូរនោះទេ។

​លោកស្រីមិនបាន​និយាយថាតើការកំណត់គោលដៅស៊ីវិលកម្ពុជា អាច​នឹង​ឱ្យ​ថៃរងសម្ពាធកាន់តែខ្លាំងពីអន្តរជាតិយ៉ាងណាទេ ចំពេលដែលកាលពីមុន រដ្ឋបាល ត្រាំ ធ្លាប់បាន​ផ្អាកការចរចាពន្ធជាមួយថៃ ក្រោយ​រដ្ឋាភិបាលរបស់លោក អានុទីន ប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។

រាប់តាំងពីថ្ងៃអាទិត្យមក ថៃបានបើកការវាយប្រហារខ្លាំងៗមកលើទីតាំងស៊ីវិល និងយោធាកម្ពុជា ដោយប្រើទាំងគ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែក នៅខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។

គិតត្រឹមព្រឹកថ្ងៃអង្គារ​ ជនស៊ីវិលកម្ពុជាប្រមាណ ៧ នាក់ ត្រូវបាន​សម្លាប់ ខណៈក្រសួងការពារជាតិបាន​ចេញសេចក្ដីថ្លែងការណ៍នៅរសៀល​ថ្ងៃដដែលថា យោធាថៃបាន​បើកការបាញ់ប្រហារយ៉ាងកំរោល និងមិនរើសមុខ លើជនស៊ីវិលកម្ពុជា ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម