លីគបាល់ទះកំពូល ជប៉ុន (SV.League) និងលីគបាល់ទះកំពូល កូរ៉េខាងត្បូង (V-League) កំពុងឈរជាលីគបាល់ទះផ្តល់តម្លៃពលកម្មឱ្យកីឡាករថ្លៃជាងគេបំផុតប្រចាំតំបន់ អាស៊ី។
កីឡាករបាល់ទះជម្រើសជាតិ កម្ពុជា វឿន វាសនា ត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួត ២ ប្រកួតជាប់គ្នា សម្រាប់ការប្រកួត ២ លើកចុងក្រោយជាមួយក្រុម Win Streak ក្នុងលីគបាល់ទះតៃវ៉ាន់ Taiwan Professional Volleyball League (TPVL)។
លីគបាល់ទះកំពូល អ៊ីតាលី (Italian SuperLega) ត្រូវបានគេចាត់ទុកជាលីគបាល់ទះលំដាប់កំពូលក្នុងពិភពលោកនាពេលបច្ចុប្បន្ន ពោលគឺឈរនៅលើលីគបាល់ទះរបស់ប្រទេសធំៗដូចជា រុស្ស៊ី ប្រេស៊ីល តួកគី និង ប៉ូឡូញ ទៅទៀត។
គ្រូបង្វឹកបាល់ទះ និងជាអតីតកីឡាករផងនោះលោក គុណ ប៊ុនសាន ចង់ឃើញសហព័ន្ធបង្កើតជាលីគបាល់ទះនារី ព្រោះធនធាននារីឥលូវមានច្រើន និងប្រកបដោយសមត្ថភាពទៀតផង។
កីឡាករចាស់វស្សាក្នុងវិស័យបាល់ទាត់ សួន ចាន់ណារ៉ូ គេឃើញកំពុងតែបង្រៀនសិស្សប្អូនៗដែលជាដៃប៉ះសេឲ្យមានសមត្ថភាពរីកចម្រើនអាចឈានជាកីឡាករល្អលំដាប់កំពូលមួយរូបនៅថ្ងៃអនាគត។
លោក គុណ ប៊ុនសាន ថាជំនាន់លោកនៅលេងមិនសូវមានការគាំទ្រផុលផុស ឬមានអ្នកហ្វឹកហាត់ច្រើនដូចបច្ចុប្បន្នទេ អាចមកពីមិនសូវមានប្រព័ន្ធផ្សព្វផ្សាយ (Social Media) ដូចសព្វថ្ងៃនេះ។
កីឡាករ យ៉ុន ខេមរៈ ថាខ្លួនសម្រេចចូលហ្វឹកហាត់នៅក្លឹបបាល់ទះស្នងការគឺពិតជាល្អណាស់សម្រាប់ខ្លួនដោយសារមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងគ្រូៗពិសេសការលត់ដំចំពោះវិន័យឲ្យក្លាយជាកីឡាករអាជីព។