កីឡា
ការគាំទ្រវិស័យបាល់ទះច្រើននាពេលបច្ចុប្បន្ននេះអាចមកពីកត្តាប្រព័ន្ធផ្សព្វផ្សាយ Social Media
លោក គុណ ប៊ុនសាន ថាជំនាន់លោកនៅលេងមិនសូវមានការគាំទ្រផុលផុស ឬមានអ្នកហ្វឹកហាត់ច្រើនដូចបច្ចុប្បន្នទេ អាចមកពីមិនសូវមានប្រព័ន្ធផ្សព្វផ្សាយ (Social Media) ដូចសព្វថ្ងៃនេះ។

លោក គុណ ប៊ុនសាន
អតីតកីឡាករបាល់ទះក្រុមវិសាខា លោក គុណ ប៊ុនសាន បានឲ្យដឹងថា លោកចូលហ្វឹកហាត់ដំបូងនៅក្លឹប ស.ស.យ.ក ខេត្តព្រៃវែង អំឡុងឆ្នាំ២០១៤-២០១៥ ដែលក្រោយមកផ្លាស់ប្ដូរជាវិសាខាដល់សព្វថ្ងៃនេះ។ ជំនាន់លោកហ្វឹកហាត់ ឬលេងកាលនោះគឺមិនទាន់មានការផ្សព្វផ្សាយច្រើន មិនមានប្រព័ន្ធ Social Media មិនទាន់មានការ Live ច្រើននោះទេទើបមិនសូវមានការគាំទ្រដូចឥលូវ។

លោក គុណ ប៊ុនសាន កាលនៅហាត់
បាល់ទះនាពេលបច្ចុប្បន្ននេះសន្ទុះនៃការគាំទ្រគឺខ្លាំងស្របពេលប្រព័ន្ធបណ្ដាញសង្គម Social Media នេះបានជួយច្រើនផងដែរ។ ជាមួយគ្នានេះដែរកីឡាករមានសមត្ថភាពលេងបានល្អផង និងក្រុមប្រកួតប្រជែងក៏ច្រើនទៀតទើបមានភាពទាក់ទាញអ្នកគាំទ្រមកចាប់អារម្មណ៍រួមទាំងហ្វឹកហាត់បែបសុខភាពក៏ច្រើនខុសពីជំនាន់មុនដាច់។
លីប្រូរហ័ស្សនាម ទឹកត្រី រូបនេះបន្តទៀតថា ជំនាន់លោកលេងប្រសិនបើមានអ្នកគាំទ្រច្រើនចូលទស្សនាពេញៗដូចពេលនេះលោកប្រហែលលេងរត់ដាច់ជើងចោល ឬលេងដល់ដង្ហើមចុងក្រោយតែម្ដង។

លោក គុណ ប៊ុនសាន កាលនៅហាត់
បញ្ជាក់ដែរថា លោក គុណ ប៊ុនសាន ជាអតីតកីឡាករចាស់វស្សារបស់ក្លឹបបាល់ទះវិសាខាតាំងពីជំនាន់នៅខេត្តព្រៃវែងមកម្ល៉េះ។ កីឡាករតំណែងលីប្រូរូបនេះចូលហ្វឹកហាត់បាល់ទះជាផ្លូវការអំឡុងឆ្នាំ២០១៤៕

លោក គុណ ប៊ុនសាន កាលនៅហាត់
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


