ខណៈការបោះឆ្នោតថៃនឹងឈានចូលមកដល់នៅសប្តាហ៍នេះ នាយករដ្ឋមន្ត្រីចាំផ្ទះ អានុទីន ឆាន់វីរៈគុល បានប្រកាសក្តែងៗថា លោកមានទំនុកចិត្ត...
នាយករដ្ឋមន្ត្រីថៃ អានុទីន ឆាន់វីរៈគុល បានបញ្ជាក់ច្បាស់ៗថា នឹងមិនមានសង្គ្រាមជុំទី៣ជាមួយកម្ពុជាទេ។ យ៉ាងណា សម្តីរបស់មេដឹកនាំម្នាក់នេះ...
ក្រោយលោក ដូណាល់ ត្រាំ និយាយទូរស័ព្ទជាមួយ អានុទីន ឆាន់វីរៈគុល ចប់មិនបានប៉ុន្មានម៉ោងផង ប្រធានាធិបតីអាមេរិក ក៏បានបង្ហោះសារលើបង្ហាញសង្គម...
ស្របពេលមានការជជែកវែកញែកបែកផ្សែងរឿងចំនួនមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់នៅក្រុង Hat Yai ខេត្ត Songkhla និង ដល់ថ្នាក់ចោទរដ្ឋាភិបាលទីក្រុងបាងកក...
ស្ថានភាពនយោបាយរបស់ប្រទេសថៃទំនងកើនឡើងកម្តៅខ្លាំង ក្រោយការវិលត្រឡប់ចូលប្រទេសវិញរបស់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ដែលបានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធនានា។ ក្នុងដំណើរទៅចូលរួមប្រជុំនេះ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន បានចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសន្តិភាពដ៏សំខាន់មួយជាមួយកម្ពុជា និង ការចុះហត្ថលេខាលើឯកសារធ្វើអាជីវកម្មរ៉ែកម្រជាមួយសហរដ្ឋអាមេរិក ក៏ដូចជាឯកសារស្តីពីពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាមេរិក ដែលជាអ្នកសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងប្រទេសថៃ។ អ្វីដែលធ្វើឲ្យមានការតាមដានច្រើននោះគឺ ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា និង ឯកសារស្តីពីការធ្វើអាជីវកម្មរ៉ែកម្រជាមួយសហរដ្ឋអាមេរិក ទាំងអ្នកនយោបាយថៃ និងប្រជាជនថៃតាមរយៈការចេញផ្សាយរបស់សារព័ត៌មានថៃ បានបង្ហាញសញ្ញាប្រឆាំងចំពោះអ្វីដែលនាយករដ្ឋមន្ត្រីអានុទីនបានធ្វើ។ ក្រោយការចេញប្រតិកម្មប្រឆាំងនេះ...
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានប្រកាសថា ប្រទេសថៃនិងសហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការចរចាកិច្ចសហប្រតិបត្តិការចំនួនពីរដ៏សំខាន់ដែលផ្តោតលើពន្ធបដិកា និងកិច្ចសហប្រតិបត្តិការលើរ៉ែកម្រ។ ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ក្រោមវត្តមានរបស់ប្រធានាធិបតីដូណាល់ ត្រាំ និងការសម្របសម្រួលរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នាយករដ្ឋមន្ត្រីថៃ លោក អានុទីន បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសថៃនិងសហរដ្ឋអាមេរិកលើវិស័យពាណិជ្ជកម្ម។ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ថ្លែងថា៖«ខ្ញុំរីករាយ នៅថ្ងៃនេះ យើងសូមប្រកាសនូវសេចក្តីប្រកាសរួមនៃក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក-ថៃលើពន្ធបដិកា ដែលខ្ញុំជឿថា ការចរចារបស់ពួកយើងនឹងត្រូវសម្របសម្របសម្រួលបញ្ចប់នៅចុងឆ្នាំនេះ។ យើងក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរលើកិច្ចសហប្រតិបត្តិការស្តីពីរ៉ែកម្រដែលនឹងលើកស្ទូយបន្ថែមទៀតលើភាពធន់និងស្ថិរភាពនៃច្រវ៉ាក់ផ្គត់ផ្គង់ក្នុងឆ្នាំខាងមុខ»៕...
ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ថៃនឹងរៀបចំកិច្ចប្រជុំនៅថ្ងៃទី២តុលា ដើម្បីពិភាក្សាលើការផ្លាស់ប្តូរប្រធានគណៈកម្មការព្រំដែនចម្រុះថៃជំនួសលោក Prasas Prasasvinitchai ដែលចប់អាណត្តិ...