Connect with us

ព័ត៌មានអន្ដរជាតិ

អានុទីន បញ្ជាក់ថា គ្មានសង្គ្រាមជុំទី៣ជាមួយកម្ពុជាទេ

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃ អានុទីន ឆាន់វីរៈគុល បានបញ្ជាក់ថា នឹងមិនមានសង្គ្រាមជុំទី៣ជាមួយកម្ពុជាទេ។ យ៉ាងណា សម្តីរបស់មេដឹកនាំម្នាក់នេះ មិនអាចយកជាការបានឡើយពោលគឺជាមនុស្សក្រឡិចក្រឡុចនិងនិយាយឲ្យបានតែរួចពីមាត់ តែវីរកងទ័ពកម្ពុជាក៏នៅតែប្រុងជើងការខ្ពស់ ជាប់ជានិច្ច។

អានុទីន ឆាន់វីរៈគុល (រូបថត៖ Reuters)

ថ្លែងនៅឯវិមានរដ្ឋាភិបាលថៃកាលពីថ្ងៃអង្គារទី២៧ខែមករាឆ្នាំ២០២៦ និងយកមកផ្សាយដោយ Bangkok Post, លោកអានុទីន ប្រាប់អ្នកសារព័ត៌មានថា នៅព្រំដែន! គ្មានសញ្ញានៃការផ្ទុះសង្គ្រាមជុំទី៣រវាងកម្ពុជានិងថៃនោះទេ។ អានុទីន និយាយថា យោធាថៃ-កម្ពុជា បាននិងកំពុងធ្វើការប្រាស្រ័យទាក់ទងគ្នា ដើម្បីបង្ការរាល់ការយល់ច្រឡំផ្សេងៗ។

ក្នុងឆ្នាំ២០២៥ ប្រទេសថៃ បានបើកការឈ្លានពានកម្ពុជាចំនួន២លើក មួយលើកនៅខែកក្កដា និងមួយលើកទៀតនៅខែធ្នូ ដែលទង្វើទាំងនេះត្រូវគេដឹងច្បាស់ថា គឺដោយសារតែបញ្ហានយោបាយក្នុងស្រុករបស់ខ្លួនប៉ុណ្ណោះ។

សូម្បីតែថៃខ្លួនឯង ក៏ទទួលស្គាល់ដោយបើកចំហដែរថា សង្គ្រាមជាមួយកម្ពុជា គឺពិតជាឈ្នាន់នយោបាយរបស់ អានុទីន ដើម្បីកៀរគររកសំឡេងឆ្នោតនិងទាញប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះមែន។

(រូបថត៖ Reuters)

តាមរយៈអត្ថបទដែលចេញផ្សាយដោយ Bangkok Post នៅថ្ងៃសៅរ៍ទី២០ខែធ្នូឆ្នាំ២០២៥ សារព័ត៌មាននេះបានលាតត្រដាងយ៉ាងច្បាស់ក្រឡែតថា ការផ្ទុះសង្គ្រាមជាមួយកម្ពុជា ធ្វើឲ្យគណបក្សភូមិចៃថៃ ទទួលបានប្រយោជន៍ធំមុនការបោះឆ្នោត ហើយសំឡេងគាំទ្រពីសំណាក់ប្រជាជនក៏ហក់ឡើងដែរ។ ​វាមិនត្រឹមតែផ្លាស់ប្តូរគំនិតពលរដ្ឋលើយោធានិងការជជែកដេញដោលផ្នែកសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានរៀបចំសាជាថ្មីនូវ «ជោគវាសនានយោបាយ» នៃគណបក្សធំៗនៅក្នុងប្រទេសថៃទៀតផង។

វិធីសាស្រ្តរបស់អានុទីន បានបង្ហាញយ៉ាងច្បាស់ថា ដើម្បីតែនយោបាយក្នុងប្រទេសខ្លួនឯងសោះ បុរសម្នាក់នេះហ៊ានយកជីវិតប្រជាជនកម្ពុជានិងថៃ មកធ្វើជាល្បែង បង្កើតឲ្យមានសង្គ្រាម បង្កវិនាសកម្ម បណ្តាលឲ្យមនុស្សស្លាប់និងរត់ភៀសខ្លួនគួរឲ្យសង្វែក និងបង្កការបំផ្លាញបំផ្លាញយ៉ាងធំធេង។

ទោះបីជាយ៉ាងណាក៏ដោយ ស្របពេលការបោះឆ្នោតថៃកាន់តែខិតជិតមកដល់ គណបក្សភូមិចៃថៃនិងលោកអនុទីនផ្ទាល់ កាន់តែបាត់បង់សំឡេងគាំទ្រ និងលែងទទួលបានការជឿទុកចិត្តពីសំណាក់ប្រជាជនថៃទៀតហើយ ខណៈគណបក្សធំ២ដែលកំពុងប្រជែងគ្នាស្វិតស្វាញគឺ ភឿថៃនិងប្រជាជន៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម