ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥ – ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលទស្សនកិច្ចនៅរោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដែលមានទីតាំងស្ថិតនៅភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។ កិច្ចទស្សនកិច្ចដ៏មានសារៈសំខាន់នេះ មានគោលបំណងជំរុញការយល់ដឹងរបស់សមាជិកព្រឹទ្ធសភា និងសាធារណជនអំពីបច្ចេកវិទ្យានិងដំណើរការផលិតនៃវិស័យកសិឧស្សាហកម្ម និងចំណីអាហារ។ ដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ម...
សាទរដល់សម្រស់ធម្មជាតិ និងអំណាចនៃតន្ត្រីនៅក្នុង “ការប្រគំតន្ត្រីមេត្រីភាពបរិស្ថាន និងធម្មជាតិ” ដែលជាការប្រគំតន្ត្រីដ៏ធំចុងក្រោយក្នុងឱកាសអបអរខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍...
នៅថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៥ ពិធីបើកសាខាក្រុមហ៊ុនបរទេស មីតស៊ូបីស៊ី អេលីវេធ័រ (ថៃលែនដ៏) ខមភេនី លីមីធីត និង ការិយាល័យតំណាងពាណិជ្ជកម្មបរទេស ម៊ីតស៊ូប៊ីស៊ី...
លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education និងសាលា ACE និងប្រធានផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា អ្នកស្រី Katherine Diop ចូលរួមពិធីបើកពិព័រណ៍ការសិក្សានៅអាមេរិក និងកាណាដា នាចុងសប្តាហ៍ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារហៃយ៉ាត់ ភ្នំពេញ។ពិព័រណ៍នេះផ្តល់ឱកាសសិស្ស និស្សិត និងអាណាព្យាបាលរាប់រយនាក់ស្វែងយល់លម្អិតអំពី ជម្រើសសិក្សាលើគ្រប់កម្រិត លក្ខខណ្ឌចូលសិក្សា ការដាក់ពាក្យចូលរៀន...
ភ្នំពេញ៖ ហ្វារពន្លឺសិល្បៈដែលជាក្រុមសៀកសហសម័យរបស់កម្ពុជា នឹងវិលត្រឡប់មក និងផ្តល់ការសម្តែងនៅរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី២៤ ខែឧសភា! ដើម្បីអបអរខួបលើកទី៣០ របស់ណាហ្គាវើលដ៍ ហ្វារពន្លឺសិល្បៈនឹងផ្តល់ជូនការសម្តែងដែលមានការគាំទ្រជាលក្ខណៈអន្តរជាតិដែលមានចំណងជើងថា “មាសស” នៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ រាជធានីភ្នំពេញ។ “មាសស” គឺជាការសម្តែងសៀកបែបកាយសម្ព័ន្ធ ការសម្តែងសិល្បៈ សិល្បៈគំនូរអង្ករកម្ពុជា និងទស្សនីយភាពដ៏គួរឱ្យស្ញប់ស្ញែងជាច្រើនទៀតសម្រាប់ពុកម៉ែបងប្អូន និងទស្សនិកជនចូលទស្សនា និងចង់ដឹងចង់ឈ្វេងយល់អំពីកេរដំណែលដ៏មានតម្លៃរបស់ខ្មែរ។ អង្កររបស់ខ្មែរដែលត្រូវបានប្រៀបធៀបទៅនឹងមាសពណ៌ស នឹងត្រូវយកមកបង្កើតជាគំនូរដ៏រស់រវើកដែលរៀបរាប់អំពីកេរដំណែលវប្បធម៌ ការផ្លាស់ប្តូរក្នុងសង្គម និងការរីកចម្រើននានា។ ទស្សនិកជននឹងបានឈ្វេងយល់អំពីដំណើរជីវិតរបស់ក្មេងប្រុសម្នាក់ដែលជីវិតរបស់គាត់បានផ្លាស់ប្តូរបន្ទាប់ពីបានធ្វើឱ្យខូចខាតដល់ក្បួនវេទមន្តរបស់ឪពុករបស់គាត់ដោយចៃដន្យ។ ត្រូវបានបណ្តេញចេញពីភូមិរបស់គាត់...
ក្នុងដំណើរការគាំទ្រកុមារកម្ពុជាដើម្បីទទួលបានការអប់រំខ្ពស់ ធនាគារ ABA មានមោទនភាពរួមចំណែកទឹកប្រាក់ចំនួន 20 000 ដុល្លារអាមេរិក