បច្ចេកវិទ្យា
Samsung Galaxy S21 ស៊េរី ជាប់ជាកំពូលស្មាតហ្វូនដែលមាន កាមេរ៉ាល្អផ្តាច់គេ គុណភាពរូបភាពថតច្បាស់បំផុតចំណាត់ថ្នាក់ទី 1 និងទទួលបានផ្កាយ 5 ពីគេហទំព័រ VCX លំដាប់ពិភពលោក
កំពូលមោទនភាពដ៏អស្ចារ្យបំផុតរបស់ស្តេចកំពូលស្មាតហ្វូន Galaxy S21 ស៊េរី…ឈរលំដាប់កំពូលលេខរៀងទី 1 បានពិន្ទុខ្ពស់កប់ផ្នែកកាមេរ៉ា និងគុណភាពរូបភាព…!

នេះជាកំពូលមោទនភាព និងសមិទ្ធផលដ៏អស្ចារ្យបំផុតរបស់ Samsung Galaxy S21 ស៊េរី ដែលត្រូវបានគេហទំព័រលំដាប់ពិភពលោក VCX-(Valued Camera experience) ដែលជាគេហទំព័រ ធ្វើការវាយតម្លៃលើគុណភាពទូរស័ព្ទស្មាតហ្វូនដោយផ្អែកលើសមត្ថភាពកាមេរ៉ា និងគុណភាពរូបភាពដែលបានថតរួច!

តាមរយៈការវាយតម្លៃជាលទ្ធផលបានបង្ហាញយ៉ាងច្បាស់ទូទាំងពិភពលោកថា Samsung Galaxy S21 ស៊េរី ទទួលបានពិន្ទុខ្ពស់កប់ជាងគេ និងទទួលបានផ្កាយ 5 ពេញ លើគុណភាពកាមេរ៉ា និងគុណភាពរូបភាពដែលបានថតរួចចេញពី Galaxy S21 ស៊េរី!

សូមបញ្ជាក់ផងដែរថា តាមរយៈពិន្ទុនៃការវាយតម្លៃរបស់គេហទំព័រលំដាប់ពិភពលោក VCX ខាងក្រោមនេះជាលទ្ធផលដែល Samsung Galaxy S21 ស៊េរី ទទួលបាន៖
* Main Camera Valued Score (66)
– លេខ 66 គឺជាពិន្ទុ ដែលត្រូវវាយតម្លៃថា កាមេរ៉ាដែលមានគុណភាពល្អបំផុត ប៉ុន្តែ Samsung Galaxy S21 Ultra 5G បានពិន្ទុរហូតដល់ 74 ខណៈដែលកាមេរ៉ាថតគុណភាពវីដេអូទទួលបានពិន្ទុ 71…!
– Galaxy S21+ 5G ទទួលបានពិន្ទុ 72 ខណៈដែលថតគុណភាពវីដេអូទទួលបានពិន្ទុ 73…!
ដោយឡែកសម្រាប់ការវាយតម្លៃដោយផ្តល់ជូនផ្កាយ 5 មានន័យថាបើស្មាតហ្វូនណាទទួលបានពិន្ទុត្រឹម 65 ឬខ្ពស់ជាងនេះនោះ VCX នឹងផ្តល់នូវចំណាត់ថ្នាក់ ផ្កាយ 5 !

សរុបសេចក្តីមក Samsung Galaxy S21 ស៊េរី ឈរនៅលេខរៀងកំពូលលើគេតែម្តង…ដោយ Samsung Galaxy S21 Ultra ទទួលបានផ្កាយ 5 ឈរនៅលេខរៀងកំពូលទី1 ដោយទទួលបានពិន្ទុ 74…! ខណៈដែល Galaxy S21+ ទទួលបានផ្កាយ 5 ឈរនៅលេខរៀងកំពូលទី 2 ដោយទទួលបានពិន្ទុ 72…!

និយាយទៅលើគេហទំព័រដែលផ្តោតលើសមត្ថភាពកាមេរ៉ារបស់ស្មាតហ្វូន VCX មានស្មាតហ្វូនចំនួន 3 ម៉ូឌែលដែលឈរលេខរៀងកំពូលកប់ និងទទួលបានផ្កាយ 5 ដែលក្នុងនោះរួមមាន៖ Samsung Galaxy S21 Ultra, Samsung Galaxy S21+ និង Samsung Galaxy Note20 Ultra!
សម្រាប់ព័ត៌មានបន្ថែមពីការវាយតម្លៃ និងការដាក់ពិន្ទុ VCX លោកអ្នកអាចចូលទៅកាន់គេហទំព័រខាងក្រោម៖
– https://vcx-forum.org/score/version-2020/mobiles/samsung-galaxy-s21-ultra
– https://vcx-forum.org/score/version-2020/mobiles/samsung-s21
– https://vcx-forum.org/ko/score/version-2020
សាមសុង…ផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាពិភពលោកពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) ! សាមសុង…ជាទីទុកចិត្តបំផុត…!!
( https://vcx-forum.org/ko/score/version-2020)
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២២ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


