Connect with us

បច្ចេកវិទ្យា

រថយន្ត Maxus នៅតែមានស្តុកថ្មី ខណៈពេលដែលរថយន្តថ្មីជាច្រើន កំពុងជួបវិបត្តិកង្វះខាតបន្ទះឈីបបញ្ផា (Chip Shortage)

បានផុស

នៅ

​ឧស្សាហកម្ម​យានយន្ត​នៅលើ​ពិភពលោក​រួមទាំង​ប្រទេស​កម្ពុជា​ នៅតែ​បន្ត​ជួប​ការលំបាក​ ក្នុងការ​ដោះស្រាយ​ ដោយសារ​ផលប៉ះពាល់​នៃ​ការខ្វះខាត​បន្ទះ​ឈី​ប​ជុំវិញ​ពិភពលោក​, នាយក​ប្រតិបត្តិ​តាម​បណ្តា​ក្រុមហ៊ុន​នីមួយៗ​បាន​លើកឡើងថា​ ការខ្វះខាត​ការដំឡើង​ផលិតកម្ម​ទំនងជា​នៅតែ​ជា​បញ្ហា​ធំ​។ ក្រុមហ៊ុន​ផលិត​រថយន្ត​ថ្មី​បាន​បាត់បង់​ចំណែក​ទីផ្សារ​ដោយសារ​កង្វះ​បន្ទះ​ឈី​ប​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ដែលជា​មូលហេតុ​ក្នុងការ​ពន្យារ​ពេល​ប្រគល់​រថយន្ត​ទៅឱ្យ​អតិថិជន​។ ការ​កង្វះខាត​បន្ទះ​ឈី​ប​អេឡិចត្រូនិក (Chip Shortage) ដែលជា​ផលប៉ះពាល់​ដល់​ការផ្គត់ផ្គង់​រថយន្ត​ថ្មី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណាក៏ដោយ ទោះក្នុងអំឡុងពេលមានវិបត្តិឧស្សាហកម្មនេះ តែការបង្កើនស្តុកថ្មីរបស់​ក្រុមហ៊ុន Maxus នៅតែមាន និងការគ្រប់គ្រងកាន់តែមានស្ថិរភាពលើសង្វាក់ផ្គត់ផ្គង់ ដែល​មានន័យថា​ វា​មាន​ស្តុក​ថ្មី​ចូលមក​កាន់​ប្រទេស​កម្ពុជា​ល្អ​ជាង​គូប្រជែង​ជាច្រើន​។ Maxus Cambodia នៅតែមាន​ស្តុក​ថ្មី​នៃ​រថយន្ត Maxus D60 ដែលជា​ប្រភេទ SUV ៧​កៅអី ហើយ​ម៉ូ​ដែល​នេះ​ក៏​ជា​ប្រភេទ SUV ពេញនិយម​នៅ​កម្ពុជា​ផងដែរ ខណៈពេលដែល​ម៉ាក​រថយន្ត​មួយចំនួន​នៅ​កម្ពុជា​បាន​ប៉ះពាល់​ដល់​ការ​នាំចូល​រថយន្ត ​ដែល​បណ្តាលមកពី​ការខ្វះ​បន្ទះ​ឈី​ប​។ Maxus ក៏​កំពុង​ស្ថិតក្នុង​ដំណើរការ​ប៉ាន់ប្រមាណ​ទំហំ​ស្តុក​ថ្មី​ ដែល​ត្រូវ​ផ្គត់ផ្គង់​ជូន​អតិថិជន​ឱ្យទាន់​ពេលវេលា​។ ដូច្នេះ​អ្នកទិញ​អាច​ទទួលបាន Maxus ថ្មី​បន្ទាប់ពី​ពួកគេ​កក់ ឬ​រង់ចាំ​រថយន្ត​ក្នុង​រយៈពេល​ខ្លី​។​

Maxus Cambodia បាន​ដាក់លក់​រថយន្ត​៣​ម៉ូ​ដែល​ដូចជា Maxus T60 ដែលជា​រថយន្ត​ភី​ក​អាប់​មាន​តម្លៃ​សមរម្យ​ជាមួយ​តម្លៃ​ចាប់ផ្តើម​ពី ២៩,៩៩០ ដុល្លារ ហើយ​ផ្តល់ឱ្យ​អ្នកទិញ​នូវ​កម្លាំង​ខ្លាំង​និង​រឹងមាំ​, រថយន្ត Maxus G50 គឺជា​រថយន្ត​ប្រណិត MPV 8​កៅអី​ផ្តល់​ជាមួយ​តម្លៃ​សមរម្យ​ចាប់ពី ៣៥.៩៩០ ដុល្លារ និង​រថយន្ត Maxus D60 ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ថ្មី​ទំនើប​ប្រកបដោយ​ផាសុកភាព និង​ផ្តល់នូវ​តម្លៃ​ដ៏​ពិសេស ៤២,៩៩០ ដុល្លារ​ប៉ុណ្ណោះ​។​

​បច្ចុប្បន្ននេះ Maxus ទើបតែ​មកដល់​ស្តុក​ថ្មី ដូច្នេះ​លោកអ្នក​អាចមក​ធ្វើ​ការបើក​សាកល្បង និង​ទស្សនា​រថយន្ត​នៅ​អគារ​តាំង​បង្ហាញ​រថយន្ត Maxus​។ ប្រសិនបើ​លោកអ្នក​គឺជា​អ្នក​ដែល​ត្រូវការ​រថយន្ត​ថ្មី​បន្ទាន់ អ្នក​អាច​សាកសួរ និង​មើល​រថយន្ត Maxus ដែល​អាច​ផ្តល់ជូន​រថយន្ត​បាន​ទាន់ពេលវេលា​ជាមួយ​តម្លៃ​សមរម្យ​ពី​គ្រប់​ម៉ូ​ឌែ​ល​របស់ Maxus៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម