មេ Facebook ទទួលស្គាល់ TikTok ពិតជាកំពុងធ្វើព្យុះភ្លៀង និងល្បីជាងខ្លួន
Connect with us
Helistar Cambodia - Helicopter Charter Services

បច្ចេកវិទ្យា

មេ Facebook ទទួលស្គាល់ TikTok ពិតជាកំពុងធ្វើព្យុះភ្លៀង និងល្បីជាងខ្លួន

បានផុស

នៅ

ក្នុង​ការ​ប្រកាស​លទ្ធផល​ត្រីមាស​ទី​បី​របស់ Facebook ក្នុង​ឆ្នាំ ២០២១ លោក Mark Zuckerberg ​បានចេញមុខទទួលស្គាល់ថា ​TikTok គឺជាដៃគូប្រជែងខ្លាំងក្លា និងមិនធ្លាប់ជួប។ ខណៈនេះ ក្រុមហ៊ុន​កំពុង​បង្កើត​វិធី​ថ្មីមួយទៀត​ ដើម្បី​ទាក់​ទាញ​យុវជន​ឲ្យ​ចូល​ Facebook ម្ដង​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Mark Zuckerberg នាយក​ប្រតិបត្តិ និងជាសហស្ថាបនិក Facebook បានបង្ហើបថា ក្រុមហ៊ុន​កំពុង​ចាត់​វិធានការ​ថ្មីមួយ។ ដើម្បី​កំណត់​គោលដៅ​អតិថិជន ​ដែល​ជា​ក្មេង​ជំទង់​អាយុ​ចន្លោះ​ពី ១៨ ទៅ ២៩ ឆ្នាំ​ ដោយ​មើល​ក្រុម​អាយុ​នោះ​ ជា​អតិថិជន​គោលដៅ​សម្រាប់​អតិថិជន​របស់ Facebook ។

សហ​ស្ថាបនិក facebook បាន​បង្ហាញ​ឲ្យ​ឃើញ​បន្ថែម​ទៀត ការ​កំណត់​គោលដៅ​ឡើងវិញ​ ដោយ​ផ្ដោត​លើ​អ្នក​ប្រើប្រាស់​វ័យក្មេង វា​មិនមែន​គ្រាន់​តែ​ជា​បញ្ហា​នៃ​​ពាក្យ​នោះ​ទេ។ ប៉ុន្តែ​វា​ជា​អ្វី​ដែល Facebook ពិត​ជា​នឹង​ធ្វើ រួម​ជាមួយ​នឹង​ការ​ជឿ​ថា ​វា​គួរតែ​ជា​វិធីសាស្ត្រ​ត្រឹមត្រូវ។

ជាមួយ​គ្នា​នេះ លោក Mark Zuckerberg ទទួល​ស្គាល់​ថា ការ​ផ្លាស់ប្ដូរ Facebook នេះ​នឹង​ចំណាយ​ពេល​ច្រើន​ឆ្នាំ។ ចំពោះ​ការ​ផ្លាស់​ប្ដូរ​ភ្លាមៗ​នោះ​នឹង​មាន​តែ​ Instagram ប៉ុណ្ណោះ ​ដែល​ជា​សេវាកម្ម​មួយ​ទៀត​ពី​ Facebook។ Instagram នឹង​ផ្ដោត​លើ​មាតិកា​វីដេអូទៅ​លក្ខណៈ​ពិសេស​ដូចជា Reels។

ខណៈ Facebook ផ្តោតលើសេវាកម្មវីដេអូ និង Reels វាច្បាស់ណាស់ថា ពួកគេមើលឃើញ TikTok ជា​ដៃគូប្រកួតប្រជែង​ដ៏​សំខាន់។ ដោយសារតែការរីករាលដាលនៃមេរោគ កូវីដ១៩ ក្នុង​រយៈពេលពីរឆ្នាំ​មកនេះ TikTok ពិតជា​លេចធ្លោ។ វាបានក្លាយជាវេទិកា​មួយ​ ដែល​មាន​មនុស្ស​វ័យក្មេង​ជា​ច្រើនពេញនិយម។ រហូតដល់​ចុង​បញ្ចប់​នៃ​ក្រុមហ៊ុន​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម​ធំ ៗ ពិភពលោក​ត្រូវ​តែ​មាន​មុខងារ​វីដេអូខ្លី​ដូច TikTok ភាគច្រើនបាន​ធ្វើ។

យោង​តាម​ការ​ស្ទង់មតិ​របស់ Piper Sandler បញ្ជាក់ថា Instagram គឺជា​វេទិកា Facebook ដែល​ត្រូវ​បាន​ប្រើប្រាស់​ច្រើន​ជាង​គេ​ក្នុង​ចំណោម​យុវវ័យ។ ក្នុង​ចំណោម​មនុស្ស ១០,០០០ នាក់​ ដែល​បាន​ស្ទង់មតិ ៨១ ភាគរយ ប្រើ Instagram, ៧៧ភាគរយ ក្មេង​ជំទង់​ប្រើ Snapchat, ៧៣ភាគរយ ប្រើ TikTok និង Facebook ដែល​ជា​កម្រិតទាប​បំផុត ​ត្រឹម​តែ ២៧ ភាគរយ ប៉ុណ្ណោះ។

យ៉ាង​ណា​មិញ លោក Frances Haugen អតីត​អ្នក​គ្រប់​គ្រង​ផលិតផល​របស់ Facebook ធ្លាប់​លាត​ត្រដាង​ក្រុមហ៊ុន Facebook ថា Instagram គឺជា​វេទិកា​មួយ​ដែល​បំផ្លាញ​សុខភាព​ផ្លូវចិត្ត​របស់​ក្មេង​ជំទង់ ហើយ Facebook មិន​បាន​យក​ចិត្ត​ទុក​ដាក់​ច្រើន ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នោះ​ទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖thairath

ចុចអាន​៖ល្បីថាឆាប់ៗនេះ Facebook នឹងប្ដូរទៅឈ្មោះថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

គណៈកម្មការ​ចម្រុះ​ រកឃើញ​ផ្ទៃដី​សរុប​ចំនួន ៤៧០០ ហិតា​ ដែល​ត្រូវ​ឈ្មួញ​កាប់​ទន្ទ្រាន​យក​

ព័ត៌មានជាតិ៣៤ នាទី មុន

លោក ទៀ សីហា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​៤​ភូមិ​ក្នុងស្រុក​សូទ្រនិគម

ព័ត៌មានជាតិ៤៥ នាទី មុន

ស្អែក​នេះ សាលាដំបូង​រាជធានី នឹង​បើកសវនាការ​កាត់ទោស​សំណុំរឿង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥៧ នាទី មុន

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ថា ការ​អត្ថាធិប្បាយ​របស់​អ្នកនាំពាក្យ OHCHR មាន​លក្ខណៈ​ន​យោ​​យូ​ប​នី​កម្ម

កីឡា២ ម៉ោង មុន

AFF​ Cup៖​ បើក​ឆាក​ កម្ពុជា​ ចាញ់​​ ម៉ាឡេស៊ី​ ១-៣

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services