ព័ត៌មានអន្ដរជាតិ
ត្រាំ ថា Microsoft កំពុងចរចាទិញ TikTok
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft កំពុងចរចាដើម្បីទិញប្រតិបត្តិការ TikTok នៅអាមេរិក ហើយថា លោកចង់ឃើញសង្រ្គាមដេញថ្លៃគ្នាលើវេទិកាបណ្ដាញសង្គមមួយនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រុមហ៊ុន Microsoft ឬ TikTok ក៏ដូចជាក្រុមហ៊ុនមេ ByteDance មិនទាន់បកស្រាយយ៉ាងណាជុំវិញបញ្ហានេះ។
ការអះអាងរបស់លោក ត្រាំ បែបនេះ បន្ទាប់ពី TikTok របស់ខ្លួនរយៈពេលប៉ុន្មានម៉ោងកាលពីថ្ងៃអាទិត្យ ទី ១៩ មករា ក្រោយច្បាប់ហាមឃាត់សហព័ន្ធចូលជាធរមាន។ ច្បាប់នោះកំណត់មិនឱ្យក្រុមហ៊ុនលក់កម្មវិធីទូរស័ព្ទ លក់កម្មវិធី TikTok ក្នុងបណ្ដាញរបស់ខ្លួន ជុំវិញកង្វល់សន្តិសុខជាតិ ហើយបើចង់បញ្រ្ចាសច្បាប់នេះ លុះត្រាតែ ByteDance លក់ប្រតិបត្តិការ TikTok ក្នុងស្រុករបស់ខ្លួនទៅឱ្យក្រុមហ៊ុន ឬបុគ្គលអាមេរិក។

យ៉ាងណាមិញ TikTok ដែលមានអ្នកប្រើប្រាស់នៅអាមេរិកជាង ១៧០ លាននាក់ បានបើកដំណើរការរបស់ខ្លួនវិញ មុនពេល លោក ត្រាំ ឡើងកាន់អំណាចនៅថ្ងៃបន្ទាប់ ដោយលោកបានចុះអធិបញ្ជាផ្អាកការហាមឃាត់ជាបណ្ដោះអាសន្នរយៈពេល ៧៥ ថ្ងៃ។
ជុំវិញបញ្ហានេះផងដែរ លោក ត្រាំ បាននិយាយកាលពីសប្តាហ៍មុនថា លោកកំពុងចារចាជាមួយមនុស្សជាច្រើនលើការទិញ TikTok ហើយទំនងជានឹងមានការសម្រេចចិត្តលើអនាគតរបស់កម្មវិធីដ៏ពេញនិយមនេះ ក្នុងរយៈពេល ៣០ ថ្ងៃ។
លោកធ្លាប់និយាយផងដែរថា លោកបើកចំហឱ្យមហាសេដ្ឋី លោក អេឡុន ម៉ាស់ក៍ ទិញ TikTok ប្រសិនបើនាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះ ចង់ធ្វើដូច្នេះ។ ទោះជាយ៉ាងណា លោក ម៉ាស់ក៍ មិនបានធ្វើអត្ថាធិប្បាយជាសាធារណៈលើសំណើរបស់ ត្រាំ យ៉ាងណានោះទេ៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


