ព័ត៌មានអន្ដរជាតិ
TikTok នឹងវិនិយោគ ៨,៨ ប៊ីលានដុល្លារ លើមជ្ឈមណ្ឌលទិន្នន័យនៅថៃ
ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ក្រុមហ៊ុនបណ្ដាញសង្គម TikTok ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ិនធឺណិតចិន ByteDance គ្រោងនឹងវិនិយោគ ៨,៨ ប៊ីលានដុល្លារ លើមជ្ឈមណ្ឌលទិន្នន័យក្នុងប្រទេសថៃ ក្នុងរយៈពេល ៥ ឆ្នាំ។

អនុប្រធានគោលនយោបាយសាធារណៈរបស់ TikTok លោកស្រី Helena Lesch ដែលបានជួបជាមួយនាយករដ្ឋមន្រ្តីថៃ អ្នកស្រី ផែតងតាន ស៊ីណាវ៉ាត់ត្រា នៅក្រុងបាងកក នាថ្ងៃសុក្រនេះ បានឱ្យដឹងថា ក្រៅពីហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការវិនិយោគក៏ផ្ដោតផងដែរលើការអភិវឌ្ឍកម្លាំងពលកម្ម និងគំនិតផ្តួចផ្តើមសុវត្ថិភាពតាមអ៊ិនធឺណិត។
គេមិនទាន់ច្បាស់លាស់នោះទេ ថាតើកញ្ចប់វិនិយោគនេះ រាប់បញ្ចូលទាំងការវិនិយោគ ៣,៨ ប៊ីលានដុល្លារ ដែលក្រុមប្រឹក្សាវិនិយោគថៃ ប្រកាសកាលពីខែមុនឬយ៉ាងណា។
យ៉ាងណាមិញ អ្នកស្រី ផែតងតាន បានបង្ហោះសារនៅលើបណ្ដាញសង្គម X ថា៖ «រដ្ឋាភិបាលមានសេចក្តីសោមនស្សរីករាយដែល TikTok បានជ្រើសរើសថៃជាដៃគូវិនិយោគយុទ្ធសាស្ត្រសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល រួមទាំងគម្រោងមជ្ឈមណ្ឌលទិន្នន័យ ៣០០ ប៊ីលានបាត (៨,៨ ដុល្លារអាមេរិក)។ អ្នកស្រីបន្តថា៖ «ទាំងអស់នេះតំណាងឱ្យការបោះជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបង្កើតប្រទេសថៃឱ្យក្លាយជាមជ្ឈមណ្ឌលសកលសម្រាប់ឧស្សាហកម្មឌីជីថល»។

បច្ចុប្បន្ន TikTok មានអ្នកប្រើប្រាស់ច្រើនជាង ៥០ លាននាក់ក្នុងប្រទេសថៃ និងអាជីវកម្មចំនួន ៣ លាន នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក TikTok Shop ។
គួរគូសបញ្ជាក់ថា ថៃបានក្លាយជាទិសដៅទាក់ទាញដ៏សំខាន់មួយនៅអាស៊ីអាគ្នេយ៍ សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលរួមទាំងមជ្ឈមណ្ឌលទិន្នន័យ និងបញ្ញាសិប្បនិម្មិត (AI)។ កន្លងមក ក្រៅពី TikTok គេឃើញមានក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងៗទៀត ដែលប្រកាសវិនិយោគលើវិស័យនេះនៅថៃ ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Amazon, Google និង Microsoft ជាដើម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


