Connect with us

បច្ចេកវិទ្យា

Business Cyber Security ៖ ៥ មូលដ្ឋាន ដែលម្ចាស់អាជីវកម្ម ឬពាណិជ្ជករធំៗ ត្រូវយល់ដឹងឲ្យច្បាស់

បានផុស

នៅ

យើងកំពុងរស់នៅក្នុងយុគសម័យ ដែលមនុស្សព្យាយាមរកលុយតាមមធ្យោបាយណាមួយ ទោះត្រឹមត្រូវ ឬអត់ក៏ដោយ។ នៅឆ្នាំ ២០១៧ ការវាយប្រហារ ransomware ទូទាំងពិភពលោក បានបង្ហាញពីសារៈសំខាន់នៃសន្តិសុខតាមអ៊ីនធឺណិត។ តាមរយៈការវាយប្រហារនេះ អ្នកឈ្លានពានចូលប្រើព័ត៌មានសំខាន់ៗ និងរារាំងការចូលប្រើឯកសារ លុះត្រាតែជនរងគ្រោះ យល់ព្រមបង់ប្រាក់លោះ។

វាខុសច្បាប់ក្នុងការរំលោភលើសុវត្ថិភាពអ៊ីនធឺណិត របស់អាជីវកម្ម សម្រាប់ជាប្រយោជន៍លុយ ប៉ុន្តែមនុស្សនៅតែធ្វើវា។ ដូច្នេះ​ក្រុមហ៊ុន​ត្រូវ​ពង្រឹង​សន្តិសុខ​ ដោយ​ដាក់​ស្រទាប់​បន្ថែម។

ក្នុងនាមជាពាណិជ្ជករធំៗ អ្នក​ត្រូវ​តែ​ដឹង​ការពិត​ ដើម្បី​ដោះស្រាយ​កាន់តែលឿន ​កាន់តែ​ល្អ​។ ដូច្នេះ ចូរសិក្សាស្វែងយល់អំពីអ្វីដែលអ្នកត្រូវដឹងឥលូវនេះ៖

១ ពឹងផ្អែកលើការប្រឆាំងមេរោគល្អបំផុត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញផ្នែកព័ត៌មានវិទ្យាបានកត់សម្គាល់ឃើញថា​ ​មនុស្សអនុវត្តប្រភេទ​កម្ចាត់​មេរោគ​ដោយ​មិន​ដឹង​ព័ត៌មាន​លម្អិត​របស់វា។ ទោះយ៉ាងណាក៏ដោយ មិនមែនគ្រប់កម្មវិធីកម្ចាត់មេរោគ​ទាំង​អស់ ​សុទ្ធ​តែមានប្រសិទ្ធភាពនោះទេ ។ អ្នកអាចអានការពិនិត្យលើអ៊ីនធឺណិត ដើម្បីដឹងពីតម្លៃពិត​នៃ​ការការ​ពារប្រឆាំងនឹងមេរោគ និងរកកម្មវិធីណាដែលមាន​ចំណាត់ថ្នាក់​ផ្កាយ ៥ នៅលើ Google។

ដាច់ខាតកុំ​ចាកចេញពីគេហទំព័រ​របស់​អ្នក​ ដោយមិនបានប្រើកម្មវិធី​​កម្ចាត់​មេរោគ​ ព្រោះវា​ដូចជា​ផ្ដល់​ផ្លូវ​បើកចំហ​ដល់​អ្នក​ឈ្លានពាន។

២ ប្រើពាក្យ​សម្ងាត់​ខ្លាំង​ជានិច្ច

អ្នក​អាច​កែលំអ​សុវត្ថិភាព​គេហទំព័រ​ ដោយ​ជ្រើសរើស​ពាក្យសម្ងាត់​ដែលខ្លាំង។ ប្រសិនបើ​អ្នកជា​កម្មសិទ្ធិ​ផ្ដាច់​មុខ ហើយចង់រក្សាគេហទំព័រអាជីវកម្ម​ឲ្យ​មាន​សុវត្ថិភាព ពាក្យសម្ងាត់​រឹងមាំ​ គឺ​ជា​ជំហាន​ដំបូង ដើម្បីអនុវត្តឲ្យ​មាន​សុវត្ថិភាព។ ក្រៅ​ពី​នេះ អ្នក​ត្រូវ​ប្រាកដ​ថា​ មិន​ចែក​រំលែក​ពាក្យ​សម្ងាត់​ជាមួយ​អ្នក​ណា​ផ្សេង​ទៀត​ ដែល​ត្រូវ​ការ​បញ្ជា​ទិញ​តាម​អ៊ីនធឺណិត។ អ្នក​គួរ​តែ​ផ្លាស់​ប្ដូរ​ពាក្យ​សម្ងាត់​ជា​ញឹក​ញាប់ ​ដែល​អាច​ធ្វើ​ទៅ​បាន​ សម្រាប់​រក្សា​គេហទំព័រ​ឲ្យ​មាន​សុវត្ថិភាព។

៣ រក្សាការបម្រុងទុក

មូលហេតុចម្បងដែលការវាយប្រហារ ransomware ត្រូវបានគេចាត់ទុកថា ​អាក្រក់បំផុត គឺ​ការទប់ស្កាត់ឯកសារ​សំខាន់ៗ ខណៈដែលអ្នកឈ្លានពានចាក់សោរការចូលប្រើទិន្នន័យ។ អ្នក​គួរ​តែ​រក្សា​ការ​បម្រុង​ទុក​ដ៏​ល្អ​ ក្នុង​ករណីមានការវាយប្រហាររបស់អ្នកឈ្លានពាន។ ការ​បម្រុង​ទុក​គឺ​សំខាន់​ណាស់ ហើយ​ប្រសិន​បើពាណិជ្ជករចង់នៅខាងសុវត្ថិភាព ត្រូវប្រាកដថា ​ទាក់ទង​ភ្នាក់ងារ​​សន្តិសុខ​អ៊ីនធឺណិត​ដ៏​ល្អ​បំផុតក្នុងរឿងនេះ។ សុវត្ថិភាព​តាម​អ៊ីនធឺណិតខាងក្រៅ អាចជួយក្នុងសកម្មភាព​ភ្លាមៗ ក្នុងករណីមានការបំពាន ឬបញ្ហា​ទាក់ទង​នឹង​សុវត្ថិភាព​ផ្សេងទៀត។

៤​ សាកល្បងវិធានការសុវត្ថិភាព

អ្នក​គួរ​តែ​សាកល្បង​វិធានការ​សុវត្ថិភាព ដើម្បី​ដឹង​ថា​ តើ​មាន​ចន្លោះ​ប្រហោង​ក្នុង​ប្រព័ន្ធ​ឬ​អត់។ ក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិត ជាធម្មតាណែនាំឧបករណ៍ល្អបំផុត ដើម្បីការពារគេហទំព័រពីមេរោគ។ ទោះយ៉ាងណាក៏ដោយ ការធ្វើតេស្តមានសារៈសំខាន់ណាស់។ ជញ្ជាំងភ្លើង​កំចាត់មេរោគ​ មានប្រសិទ្ធភាព ប៉ុន្តែអ្នកត្រូវតែពិចារណាលើស្រទាប់ការពារផ្សេងទៀត។ ព្យាយាមដឹងពីព័ត៌មានលម្អិតនៃស្រទាប់សុវត្ថិភាព ហើយប្រសិន​បើពួកគេបរាជ័យក្នុងការធ្វើតេស្ត អ្នកត្រូវតែទៅរកដំណោះស្រាយ ដែលសមស្របជាងនេះ។

៥ ការផ្ទៀងផ្ទាត់ពហុកត្តាគឺសំខាន់

នៅពេលណាដែលពាណិជ្ជករម្នាក់ៗជ្រើសរើសផែនការការពារសម្រាប់គេហទំព័រអាជីវកម្ម ត្រូវ​ប្រាកដ​ថា​ បានពឹងផ្អែក​លើ​ការ​ផ្ទៀងផ្ទាត់​ពហុ​កត្តា។ វាអាចជាលេខកូដសារខ្លីនៅលើទូរសព្ទដៃ អ៊ីមែល ឬ​ការ​ហៅ​ទូរសព្ទ។ នេះគឺជា​ការ Hacker សុវត្ថិភាពដែលអាចទុកចិត្តបាន ហើយ​វា​ជួយ​ក្នុង​ការ​ការពារ​គេហទំព័រ​ ពី​អ្នក​ឈ្លានពាន។ នៅពេលណាដែលអ្នកទទួលបានលេខកូដនៅលើទូរស័ព្ទដៃ សូមព្យាយាមកុំចែករំលែកវាជាមួយនរណាម្នាក់។ ពួក Hacker យល់ថាវាងាយស្រួលក្នុងការឈ្លានពានសុវត្ថិភាព នៃគេហទំព័រអាជីវកម្ម ដែលទាមទារការផ្ទៀងផ្ទាត់តែមួយ។ ដូច្នេះ យើងស្នើឲ្យអនុវត្តផែនការពហុស្រទាប់។

​៦ រក្សាសុវត្ថិភាពទាប

អាជីវកម្មជាធម្មតាបណ្តាក់ទុនច្រើន លើសន្តិសុខតាមអ៊ីនធឺណិត ជាមួយនឹងការយល់ឃើញថា ការបង់ប្រាក់ខ្ពស់ដល់ក្រុមហ៊ុនសន្តិសុខ អាចបង្កើនវិធានការសន្តិសុខ។ អ្នកគួរតែចូលចិត្តរក្សាតម្លៃទាប ដោយជ្រើសរើសក្រុមហ៊ុនដែលមិនគិតថ្លៃដោយមិនចាំបាច់។

វា​អាច​បញ្ជាក់​បាន​កាន់​តែ​ល្អ​ ប្រសិន​បើ​អ្នក​រៀន​ពី​យុទ្ធសាស្ត្រ​សុវត្ថិភាព​មូលដ្ឋាន។ ផែនការសុវត្ថិភាពដែលមានតម្លៃថ្លៃ ក៏ផ្តល់លទ្ធផលល្អបំផុតផងដែរ ដូចជា ប្រសិនបើអ្នក​បានអនុវត្ត​គោលការណ៍​បំពានខ្លាំង។

សរុបមក ទាំងនេះ​គឺជា​គន្លឹះ​សុវត្ថិភាព​មួយ​ចំនួន ​ដែល​ពាណិជ្ជករ​គ្រប់រូប​គួរយល់ដឹងឲ្យច្បាស់​ ដើម្បីការងារគេហទំព័រ ពីពួក Hacker ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មុនឆ្នាំ ២០៥០ រឿងដ៏អស្ចារ្យទាំងនេះ នឹងកើតឡើងលើពិភពលោក

ចុចអាន៖អនាគតនៃឧស្សាហកម្មសិល្បៈកម្សាន្តនិងបច្ចេកវិទ្យា

ចុចអាន៖ស្គាល់ឬនៅ ធនាគារដែលមានវ័យចំណាស់ជាងគេលើពិភពលោក បច្ចុប្បន្ននៅតែដំណើរការដូចដើម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋ​មក​ទទួល​វ៉ាក់សាំង​ដូ​ស​ជំរុញ​ក្នុង​ខេត្តកោះកុង មិនទាន់​សម្រេច​ដល់​គោលដៅ​ចង់បាន​

ព័ត៌មានជាតិ៣ ម៉ោង មុន

ត្រីភាគី​ដាក់​តួលេខ​ប្រាក់​ឈ្នួល​ចុងក្រោយ​ជូន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​សម្រេច​នៅ​ថ្ងៃទី​២១​កញ្ញា​ខាងមុខ

វប្បធម៌ ជំនឿ៣ ម៉ោង មុន

ពណ៌ផ្ទះហុងស៊ុយ​ ស្របតាមទិសទាំង ៨ ជួយទាក់ទាញសំណាងទ្វេដង

ព័ត៌មានជាតិ៣ ម៉ោង មុន

សពលោក ប៊ូ ឡាំ អតីត​អ្នកតំណាងរាស្ត្រ​ខេត្ត​រតនគិរី​ បាន​ដឹក​ពី​ប្រទេសវៀតណាមមកដល់កម្ពុជាហើយ ដើម្បី​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ត្រៀម​ប្រើម៉ាស៊ីនទំនើប​ ដែល​អាច​ជំនួសមនុស្ស​ ក្នុងការចូលលូ​ លើកដំបូង​ក្នុង​ប្រទេស​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម