បច្ចេកវិទ្យា
ជ្រើសរើសបុគ្គលិកតាមបែបបច្ចេកវិទ្យាថ្មីជាមួយ WORKINGNA
ការជ្រើសរើសបុគ្គលិកឲ្យបានត្រឹមត្រូវដើម្បីមកចូលរួមជាមួយស្ថាប័ននីមួយៗ ពិតជារឿងមួយដែលមិនមែនងាយស្រួលឡើយ។ មានដំណាក់កាល និងកត្តាជាច្រើន ដែលម្ចាស់ស្ថាប័ន ឬក៏ខាងផ្នែកធនធានមនុស្សត្រូវធ្វើ ដែលពិតជាចំណាយពេលវេលាយ៉ាងច្រើន ។ ពេលខ្លះត្រូវចំណាយពេលពិនិត្យទៅលើប្រវត្តិរូប និងសម្ភាសន៍បេក្ខជនជាច្រើនអ្នក ប៉ុន្តែមិនអាចជ្រើសរើសបានសូម្បីតែម្នាក់ទៅវិញ ជួនកាលជ្រើសរើសហើយ តែធ្វើការមិនបានយូរអង្វែង ហើយលទ្ធផលការងារក៏ខុសពីការរំពឹងទុកទៅទៀត។ យើងជឿថាបញ្ហាបុគ្គលិកនេះ គឺជាបញ្ហាចោទយ៉ាងចម្បង មិនថាអាជីវកម្មខ្នាតតូច ឬខ្នាតធំនោះទេ ។

ដោយសារ ការឈរជើងនៅក្នុងវិស័យធនធានមនុស្សជាង ៧ ឆ្នាំហើយ យើងដឹងថាកត្តាមួយដែលនាំឲ្យអាជីវកម្មឈានទៅមុខដោយរលូន គឺកត្តាធនធានមនុស្ស ស្របពេលដែលសម័យបច្ចេកវិទ្យាទំនើបទៀតនោះ ក្រុមហ៊ុន Workingna បានបង្កើតនៅមុខងារពិសេសៗ ជាមួយនឹង យុទ្ធសាស្ត្រថ្មីដែលអាចជួយកាត់បន្ថយនៅហានិភ័យក្នុងការសម្រេចចិត្តជ្រើសរើសបេក្ខជន ក៏ដូចជាជួយសម្រួលដល់ការងារយ៉ាងមមាញឹកក្នុងការផ្តល់ពិន្ទុ និងវាយតម្លៃទៅលើសមត្ថភាពរបស់បេក្ខជននីមួយៗប្រកបដោយភាពច្បាស់លាស់ និងមានការវាយតម្លៃជាស្តង់ដារមួយ ដោយកាត់បន្ថយនៅការប្រើប្រាស់អារម្មណ៍ និងការប៉ាន់ស្មានផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Workingna ជាភ្នាក់ងារជ្រើសរើសបុគ្គលិកដំបូងគេដែលបំពាក់ប្រព័ន្ធវាយតម្លៃសមត្ថភាពបេក្ខជនតាមប្រព័ន្ធវិភាគអាកប្បកិរិយា (Behavioral Profiling System) ដែល យើងផ្តោតសំខាន់ទៅលើ អាកប្បកិរិយា គុណតម្លៃ ជំនាញ និងសមត្ថភាពរបស់បេក្ខជន ។ លើសពីនេះទៅទៀត រាល់ដំណើការទាំងឡាយនៃការជ្រើសរើសបុគ្គលិក គឺត្រូវបានធ្វើឡើង តាមប្រព័ន្ធបច្ចេកវិទ្យារបស់គេហទំព័រ និងកម្មវិធីទូរស័ព្ទដៃរបស់ Workingna ផងដែរ ដែលអាចជួយកាត់បន្ថយការងារខាងផ្នែកធនធានមនុស្ស ក៏ដូចជាម្ចាស់អាជីវកម្មប្រមាណជាង 50% ដែល គាត់អាចមានពេលវេលាច្រើនផ្តោតទៅលើផ្នែកយុទ្ធសាស្ត្រ និងការកសាង Employer Branding ផងដែរ។

កម្មវិធី WORKINGNA គឺបានដាក់ឲ្យប្រើប្រាស់សេវាកម្មជ្រើសរើសបុគ្គលិកជំនាន់ថ្មីនេះជាផ្លូវការ ក្នុងខែ កញ្ញា ឆ្នាំ ២០២១នេះកន្លងទៅ ។ មានក្រុមហ៊ុនប្រមាណជាង ៣០ ក្រុមហ៊ុនដែល WORKINGNA កំពុងតែជាដៃគូសហការនៅក្នុងការដោះស្រាយបញ្ហាខាងលើជូនទៅដល់គាត់ ហើយយើងក៏នឹងបន្តខិតខំប្រឹងប្រែង ទៅលើបេសកកម្មរបស់ខ្លួន ដើម្បីអាចជួយដោះស្រាយបញ្ហាបុគ្គលនេះ ជូនទៅដល់ម្ចាស់អាជីវកម្មគ្រប់គ្នាផងដែរ។


ទំនាក់ទំនងមកក្រុមការងារផ្នែកលក់ឥឡូវនេះដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស
TEL : 095 777 151 | 093 317 007
Telegram : Longnavin Kim
Email : [email protected]
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


