Connect with us

បច្ចេកវិទ្យា

បុគ្គល​១០រូប ក្លាយជាអ្នកមាន​​ដោយសារ ​Live Stream

បានផុស

នៅ

គ្នាយើង​ប្រហែល​ជា​មិន​ជឿ​ទេ​ថា យើង​អាច​ហ្នឹង​ក្លាយ​ទៅ​ជា​អ្នក​មាន ដោយសារ​តែ​ការ Live Stream លើ​អ៊ីនធើណែត។ ប្រាកដ​ជា​មាន​មនុស្ស​តិចណាស់​ដែល​ព្រម​ជឿ​លើ​រឿង​នេះ ប៉ុន្តែ​ដើម្បី​ជា​ការបង្ហាញនូវឧទាហរណ៍​ជាក់ស្ដែង ​សូម​មក​ស្គាល់​មនុស្ស ទាំង១០នាក់​ដែល​ល្បីល្បាញ​លើ Live Stream ព្រមទាំង​អាច​រក​ប្រាក់​យ៉ាង​ច្រើន​ពី​អ៊ីនធើណែត។

១០. លោកMOONMOON_OW

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក MOONMOON_OW អាច​រក​ប្រាក់​ចំណូល​ពី​ការ លេងហ្គេម​វីដេអូ​នៅ​កម្មវិធី Twitch ​បាន​រហូត​ដល់១លាន៧សែនដុល្លារ​អាមេរិក ព្រមទាំង​មាន​អ្នក​គាំទ្រ​៨លាន​នាក់។ បុរស​ម្នាក់​នេះ​ពិត​ជា​មាន​ប្រជាប្រិយ​ខ្លាំង​នៅ​ពេល​ដែល​កម្មវិធី​ហ្គេម​ឈ្មោះ Over watch ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ ហើយ​ក៏​បានទាញ​យក​ទស្សនិកជន​ពី​កម្មវិធីTwitch មក​បន្ថែម​។

៩. Dr Disrespect

សម្រាប់​បុរស​ម្នាក់​នេះ​វិញ ក៏​ពិត​ជា​អស់​អស្ចារ្យ​ខ្លាំង។ គាត់​អាច​រក​ប្រាក់​ចំណូល​បាន​រហូត​ដល់​បី​លាន​ដុល្លារ​អាមេរិក​ទោះបី​ជា​អ្នក​គាំទ្រ​របស់​គាត់​មាន​តែ​បី​លាន​នាក់ MOONMOON_OW ក៏ដោយ។

៨. Mr. PhantomL0rd

បុរសម្នាក់នេះកាន់តែអស្ចារ្យ! គាត់ចូលប្រលូកក្នុងសង្គម Streamer តាំងពីឆ្នាំ២០១៦ មក​ម្ល៉េះ។​ចំពោះ​អ្នកគាំទ្រ​របស់​គាត់​គឺ​មាន​ប្រហែលជា ១លាននាក់ តែ ហ្គេម​ដែល​គាត់​លេង​គឺ​មាន CS:GO ហើយ​នឹង League Of Legends. ។ដោយ​ធ្លាប់​ត្រូវ​បាន​ដកសិទ្ធិពី Twitch នៅ​ពេល​ដែល​ខ្លួន​មាន​កើត​រឿង​ចម្រូងចម្រាស​ពាក់ព័ន្ធ​ហ្នឹង​ការ​លេងល្បែង​ស៊ីសង​គាត់​បាន​បាត់​មុខ​អស់​៦០០ថ្ងៃ។ មុន​ពេល​ដែល​ត្រូវ​ប្រឈម​នឹង​ការ​ដក​សិទ្ធិ គាត់​អាច​រកប្រាក់ចំណូល​បាន​រហូតដល់ ៤លានដុល្លារ​រួច​ទៅ​ហើយ ឯណោះ។

៧. Mr. Shroud

បុរស​ម្នាក់​នេះវិ​ញ​រិត​តែ​អស្ចារ្យ​ទៀត​ហើយ គាត់​អាច​រក​ប្រាក់​ចំណូល​ពី​ការ Live Stream នៅ​លើ​កម្មវិធី Twitch បានរហូតដល់ ៤លាន។ គាត់​គឺ​ជា​មនុស្ស​ដែល​មាន​ប្រជាប្រិយ​ក្នុង​ចំណោម​អ្នក​លេង​ហ្គេម​ល្បីៗ​បំផុត​របស់​ពិភពលោក។ Mr Shroud បាន​ទាក់ទាញ​អ្នកគាំទ្រ​រហូត​ដល់៦លាន​កន្លះ​ ឯណោះ។

៦. Mr. TFUE

សម្រាប់​បុរសម្នាក់នេះ កាន់តែភ្ញាក់ផ្អើល ព្រោះគាត់អាចរកប្រាក់ចំណូលពីការ Live Stream ​របស់​គាត់​នៅ​លើ​បណ្ដាញ​អ៊ីនធើណែត បាន​រហូត​ដល់ $១០លាន​ដុល្លារ​អាមេរិក​ ។ TFUEមិន​ត្រឹម​តែ​ជា Streamer ដ៏ល្បី​នោះ​ទេ គាត់​ថែម​ទាំងman ជំនាញ ទៅលើ កីឡា​កាយ​សម្បទា​ទៀត។ បុរស​នេះ​អាច​ទាញ​ចំណូល​អ្នក subscribers បានរហូតដល់១១លាន​នាក់ នៅ​លើ Chanel You tuber របស់​គាត់។

៥. Mr. NightBlue3

បុរស​ម្នាក់នេះមាន​ប្រវត្តិចេញពីហ្គេមដ៏ល្បីមួយឈ្មោះ League Of Legends ដែល​គាត់​អាច​រក​ចំណូល​បាន៦លានដុល្លារ អាមេរិក។ គាត់​បានធ្វើ​ឲ្យ​អ្នកគាំទ្រនៅលើ twitch ដែលមានចំនួន ២៥លាននាក់​រអ៊ូរទាំ អំពី​ការ​ចាកចេញ​របស់​ខ្លួន។

៤. Mr. Summit1G

ចំណែក​បុរស​ម្នាក់​នេះ គាត់​អាច​រក​ប្រាក់​ចំណូល​បាន​លើស​ពី ៦លានដុល្លារ​អាមេរិក។ មាន​មនុស្ស​ជា​ច្រើន​ស្គាល់​គាត់​ដោយសារ​តែ​គាត់ មាន​ប្រជាប្រិយ​ខ្លាំង​ជាង​គេ​ក្នុង​កម្មវិធី​ហ្គេម CS:GO។

៣. Mr. TimTheTatman

កាន់​តែ​ភ្ញាក់ផ្អើល ​​ចំពោះ​បុរស​ម្នាក់​នេះ គឺ​គាត់​អាច​រក​ប្រាក់​ចំណូល​ពី​ការ Live Stream បាន​រហូត​ដល់៦លានកន្លះ​ឯណោះ រួម​ជាមួយ​អ្នកគាំទ្រ មាន​រហូត​ដល់ ៣លាន៨សែន នាក់​នៅ​លើ​កម្មវិធី twitch។ ហ្គេម​ដែល​គាត់​លេង​គឺ Fortnite ។

២. Mr. Ninja

សម្រាប់​បុរស​ម្នាក់​នេះ​វិញ គាត់​អាច​រក​ចំណូល​បាន​រហូតដល់ ១០លាន​ដុល្លារ​អាមេរិក រួម​ជាមួយ​អ្នកគាំទ្រ​រហូតដល់ ១៤លាន​៥សែននាក់ ។ គាត់​ចាប់ផ្តើម​ល្បីល្បាញ​នៅ​ពេល​ដែល​គាត់​បាន​ណែនាំ​ឲ្យ​ gamer ទាំង​ឡាយមក​សំគាល់​កម្មវិធីហ្គេមឈ្មោះ Halo ។

១. Mr. PewDiePie

PewDiePie គឺជាជនជាតិស៊ុយអែត គាត់អាច​រកប្រាក់ចំណូលពីការ Live Stream បានច្រើនជាមនុស្សទាំង ៩នាក់ល្បីៗខាងលើគឺ២០លាន​ដុល្លារអាមេរិក រួមជា​មួយ​អ្នក​គាំទ្ររហូតដល់ ១០២លាន​នាក់ក្នុង Chanel Youtube ។ ទោះបីជា​គាត់​អាច​រកប្រាក់​បាន​ច្រើន​យ៉ាង​នេះ​ក៏​ដោយ ក៏គាត់នៅតែមិនបញ្ឈប់ការរកប្រាក់ចំណូល​បន្ថែម​ទៀត​ពី​ការ​លេង​ហ្គេម​នេះ​ដែរ៕

ប្រែសម្រួល៖សន ផានិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៥ នាទី មុន

សិក្ខាកាម២៥រូបទទួលបានចំណេះដឹងកម្រិតខ្ពស់លើជំនាញកីឡាទូកក្តោង

ព័ត៌មានជាតិ២០ នាទី មុន

ក្រុមយុវជនមកពីគ្រួសារក្រីក្រ ថា វគ្គជំនាញបច្ចេកទេសរបស់រដ្ឋាភិបាល មានភាពទាក់ទាញក្នុងការរៀនសូត្រ

ព័ត៌មានជាតិ២៥ នាទី មុន

ឆ្នាំ ២០២៤នេះ កសិដ្ឋានមួយ នៅខេត្តបាត់ដំបង មានគម្រោងទិញគោពីកសិករតាមភូមិ ប្រមាណ ៣,០០០ក្បាល

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

ទីក្រុងហូជីមិញ គិតគូរឲ្យចាក់វ៉ាក់សាំងកូវីដឡើងវិញ ដើម្បីការពារវីរុសបំប្លែងថ្មីឆ្លងខ្លាំង

ព័ត៌មានជាតិ៣៧ នាទី មុន

លោក កើត រិទ្ធ ៖ ការជួយប្រជាជន ពិសេសប្រជាជនក្រីក្រ និងរងគ្រោះដោយអយុត្តិធម៌ នឹងទទួលបាន​​ការគោរព និងកិត្តិយសយ៉ាងធំធេង

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៦ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ចរាចរណ៍១ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

Sokha Hotels

ព័ត៌មានពេញនិយម