ព័ត៌មានអន្ដរជាតិ
កម្មវិធី TikTok ផ្អាកនៅអាមេរិក មុនត្រាំស្បថចូលកាន់តំណែង
កម្មវិធីថ្នាលបណ្តាញទំនាក់ទំនងសង្គម TikTok ដែលអាជ្ញាធរសហរដ្ឋអាមេរិកបានចោទថាជាកម្មវិធីរបស់ចិន និងព្រួយបារម្ភចំពោះបញ្ហាសន្តិសុខជាតិ ព្រមទាំងរកលេសបិទជាយូរមកហើយនោះ បានងងឹតសូន្យឈឹងនៅក្នុងសហរដ្ឋ អាមេរិកកាលពីយប់ថ្ងៃសៅរ៍ នៅមុនពេលលោក ដូណាល់ ត្រាំ ស្បថចូលកាន់អំណាចនៅថ្ងអាទិត្យ។

យោងតាម CNN ការបើកលែងចេញរបស់កម្មវិធីបណ្តាញសង្គម TikTok បានកើតឡើងតិចជាងពីរម៉ោងមុនពេលការហាមប្រាមត្រូវបានគ្រោងនឹងចូលជាធរមាន។ តាមខ្លឹមសារដែលបានចុះផ្សាយក្នុងព័ត៌មានទាន់ហេតុការណ៍ (Breaking News) អ្នកចូលមើលកម្មវិធីត្រូវបានស្វាគមន៍ដោយសារអានថា «សូមទោស TikTok មិនមានទៀតទេចាប់ពីពេលនេះ។ ច្បាប់ហាមប្រាម TikTok ត្រូវបានអនុម័តនៅក្នុងសហរដ្ឋអាមេរិកនិងចូលជាធរមាន។ ជាអកុសលដ៏អាក្រក់ ចាប់ពីពេលនេះ អ្នកនិយមលេង និង ប្រើប្រាស់កម្មវិធី TikTok នឹងបាត់បង់ខានបានលេងទៀតហើយ។
កម្មវិធីបណ្តាញសង្គម TikTok បានប្រែក្លាយជាងងឹតលែងដំណើរការនៅក្នុងសហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យបន្ទាប់ពីតុលាការកំពូលបានតម្កល់ការហាមឃាត់លើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលរងការចោទថាគ្រប់គ្រងដោយចិន ប៉ុន្តែវាអាចត្រលប់មកវិញនៅដើមថ្ងៃចន្ទ។
កាលពីល្ងាចថ្ងៃសៅរ៍ TikTok បានចាប់ផ្តើមបង្ហាញសារដោយអានថា៖«យើងសោកស្តាយដែលច្បាប់របស់សហរដ្ឋអាមេរិកដែលហាមប្រាម TikTok នឹងចូលជាធរមាននៅថ្ងៃទី១៩ខែមករា ហើយបង្ខំឱ្យយើងធ្វើឱ្យសេវាកម្មរបស់យើងមិនអាចប្រើបានជាបណ្តោះអាសន្ន។ យើងកំពុងធ្វើការដើម្បីស្ថាបនាសេវាកម្មរបស់យើងនៅក្នុងសហរដ្ឋអាមេរិកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយយើងសូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់អ្នក។ សូមរង់ចាំតាមដានបន្តទៀត»។
ការជូនដំណឹងនេះបានធ្វើឡើងប៉ុន្មានម៉ោង មុនពេលបម្រាមនេះត្រូវបានកំណត់ចូលជាធរមាន។ ប៉ុន្តែតើការហាមប្រាមនេះនឹងមានរយៈពេលប៉ុន្មានជាសំណួរបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ បាននិយាយថាគាត់នឹង «ទំនងជា» ពន្យារពេលការហាមឃាត់នៅលើ TikTok រយៈពេល៩០ថ្ងៃ បន្ទាប់ពីគាត់ចូលកាន់តំណែងនៅថ្ងៃចន្ទស្អែកនេះ ដោយបន្ថែមថា គាត់មិនបានធ្វើការសម្រេចចិត្តចុងក្រោយនៅក្នុងការហៅតាមទូរស័ព្ទក្នុងបទសម្ភាសន៍ជាមួយ NBC News នៅថ្ងៃសៅរ៍នោះទេ។
តាមសេចក្តីរាយការណ៍កន្លងមកប៉ុន្មានថ្ងៃនេះ នាយកប្រតិបត្តិក្រុមហ៊ុនបណ្តាញសង្គមដ៏ពេញនិយម TikTok នេះក៏ត្រូវបានអញ្ជើញឲ្យទៅចូលកម្មវិធីស្បថចូលកាន់អំណាចរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទទី២០មករាដែរ៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


