Connect with us

ចរាចរណ៍

បុរស​ម្នាក់​បើក​រថយន្ត​បង្ក​គ្រោះថ្នាក់​ជា​ច្រើ​ន​កន្លែង​មិន​ឈប់​ទទួលខុសត្រូវ​រត់​ទៅ​ធ្លាក់​ប្រឡាយ​ទៅមុខ​លែងរួច

បានផុស

នៅ

ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​បើ​ក​រថយន្ត​ឡិច​ស៊ិ​ស​GS300​កៀរ​រ៉ឺម៉ក​លក់​ដូង​មួយគ្រឿង​បណ្តាល​ឲ្យ​រង​ការខូចខាត នៅក្នុង​បុរី​ឈូក​វ៉ា​១ ក្នុង​សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ ហើ​យ​មិន​ព្រម​ឈប់​ទទួលខុសត្រូវ​ក៏​ព្យាយាម​បើក​រត់​ក៏​ជ្រុល​បុក​ម៉ូតូ​មួយគ្រឿង​ទៀត រួច​បន្ត​បើក​រ​ត់​ទៀត​រហូត​ទៅដល់​វត្ត​ពោធិ៍​វ័ន ក្នុង​សង្កាត់​ស្នោរ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ កាលពី​វ​លា​ម៉ោង​៥​ល្ងាច ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ព័​ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើ​ញ​បុរស​ម្នាក់​បើក​រ៉ឺម៉ក​លក់​ដូង កំពុង​ឈប់​លក់ដូរ​ឲ្យ​គេ​នៅក្នុង​បុរី​ឈូក​វ៉ា​១ ភ្លាម​នោះ​ស្រាប់​តែមាន​បុរស​ម្នាក់​បើក​រថយន្ត​ឡិច​ស៊ិ​ស​GS 300 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2BH-1803 មក​កៀរ​រ៉ឺម៉ក​លក់​ដូង​បណ្តាល​ឲ្យ​រង​ការខូចខាត សំណាង​មិនមាន​មនុស្ស​រងរបួស​នោះទេ បន្ទាប់មក​រថយន្ត​បង្ក​មិន​ឈប់​ទទួលខុសត្រូវ​នោះទេ​ដោយ​ព្យាយាម​បើ​រត់​រហូត​ទៅដល់​មហាវិថី​ឈ្នះ​ឈ្នះ ក៏​បន្ត​បុក​ម៉ូតូ​PCX មួយគ្រឿង​ទៀត​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​រងរបួស​។

សាក្សី​បន្ត​ទៀត​ថា បន្ទាប់មក​រថយន្ត​បង្ក​នៅតែ​មិន​ឈប់​ទទួលកំហុស ហើយ​ព្យាយាម​បើករ​ត់ រហូត​ទៅដល់​របង​វត្ត​ពោធិ៍​វ័ន សង្កាត់​ស្នោរ ខណ្ឌ​កំបូល ទើប​បែក​កង់​ម្ខាង​រេ​ចង្កូត​ធ្លាក់​ប្រឡាយ​ក៏ត្រូវ​ប្រជាពលរដ្ឋ​និង​សន្តិសុខ​ឃាត់​បាន​ភ្លាមៗ​តែម្តង​។

​ក្រោយ​កើត​ហេតុ​បុរស​ជា​ម្ចាស់​រថយន្ត​បង្ក​ ត្រូវ​បាន​សន្តិសុខ​បុរី​ឈូ​វ៉ា​១ នាំ​ខ្លួន​យក​ទៅ​ប៉ុស្តិ៍នគរបាល​គោករ​ការ​ ដើម្បី​ប្រគល់​ឲ្យ​ជំនាញ​នៃ​ស្នងការ​នគរបាល​រាជធានី​មក​ស្ទូច​រថយន្ត​បង្ក​និង​យក​ម្ចាស់​ទៅ​ដោះស្រាយ​តាមច្បាប់​៕

ដោយ​ ៖​ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥២ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៥៣ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម