Connect with us

ចរាចរណ៍

ស្រវឹងស្រាបើករថយន្តបុកលូតាមចិញ្ចើមផ្លូវរួចទុកចោលដើរចេញបាត់

បានផុស

នៅ

ជនជាតិចិនបើករថយន្តtoyota prius មួយគ្រឿងក្នុងស្ថានភាពស្រវឹង ជ្រុលចង្កូតទៅបុកលូចំនួន២កង់ដែលទុកចោលតាមចិញ្ចើមផ្លូវបណ្ដាលឱ្យបែកបាក់ ឯរថយន្តខ្ទេចផ្នែកខាងមុខទៅលែងរួច។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១និង៣០ នាទីយប់ថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២១ នៅចំណុចមុខរោងចក្រទឹកដោះគោ តាមបណ្ដោយផ្លូវបេតុង ភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តtoyota prius គ្រឿង ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ2BA-9542ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងស្ថានភាពស្រវឹងលុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកលូពីកង់ ដែលទុកចោលតាមចិញ្ចើមផ្លូវបណ្ដាលឱ្យបែកបាក់ ឯរថយន្ដខូចខាតផ្នែកខាងមុខ។

ក្រោយកើតហេតុអ្នកបើកបរបានឡើងជិះម៉ូតូកង់បីចេញពីកន្លែងកើតហេតុបាត់ បន្ទាប់មកក៏មានមិត្តភ័ក្ដិម្ចាស់រថយន្តមកដល់កន្លែងកើតហេតុ រួចបានទំនាក់ទំនងហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម