ចរាចរណ៍
បើករថយន្តស៊េរីទំនើបគេចពីម៉ូតូនៅខាងមុខជ្រុលបុកសួនច្បារពុះចែកទ្រូងផ្លូវ
យុវជនម្នាក់បើករថយន្តស៊េរីទំនើបម៉ាក BMWក្នុងល្បឿនលឿន គេចពីអ្នកបើកបរម៉ូតូនៅខាងមុខជ្រុលចង្កូតទៅបុកនឹងសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តរងការខូចខាត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ ស ពាក់ស្លាកលេខ កំពត1O -5278 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំនុចកើតហេតុស្រាប់តែមានរថយន្តសេរីទំនើបមួយគ្រឿងម៉ាកBMWពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា S.T.8586 បើកបរដោយយុវជនម្នាក់ ធ្វើដំណើរស្របទិសគ្នា ហើយបើកគេចពីម៉ូតូដែលនៅខាងមុខ បណ្តាលឲ្យគៀម៉ូតូដួល និងជ្រុលចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឲ្យរថយន្តរងការខូចខាត ចំណែកម្ចាស់ម៉ូតូបានរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចបាន ចុះមកដល់កន្លែងកើតហេតុ ហើយបានធ្វើការសម្របសម្រួល ដោយភាគីខាងម្ចាស់រថយន្តBMWសងសំណងចំនួន១០០ដុល្លារទៅខាងភាគីម៉ូតូដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ចំណែកឯរថយន្ត សមត្ថកិច្ចបានឲ្យម្ចាស់រករថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


