ចរាចរណ៍
រថយន្តកុងតឺន័របុករះរថយន្តនិងម៉ូតូកង់បីក្រឡាប់ផ្ងារជើង
រថយន្តកុងតឺន័រមួយគ្រឿងបើកបរក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលបុករថយន្តសាំយ៉ុងពីក្រោយពេញទំហឹងរុញទៅបុកកង់បីឥណ្ឌាពីក្រោយទៀតបណ្តាលឲ្យក្រឡាប់ផ្ងារជើងនិងធ្វើឲ្យមនុស្សពីរនាក់រងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចមុខវត្តអរុវតី តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិអូឌឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរឺម៉កកង់បីឥណ្ឌាពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IK 0942 និងរថយន្តសាំយ៉ុងពណ៌ស ពាក់ស្លាកលេខកំពង់ចាប់2A 0638 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកុងតឺន័រ ក្បាលពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3D 0508 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលបុករថយន្តសាំយ៉ងពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតនិងរុញបន្តទៅបុករ៉ឺម៉កកង់បីឥណ្ឌាពីក្រោយទៀតបណ្តាលឲ្យក្រឡាប់ផ្ងារជើងនិងធ្វើឲ្យមនុស្សចំនួនពីរនាក់រងរបួសស្រាល។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុនិងធ្វើការគូសវាសយករថយន្តអែបខាងដើម្បីឲ្យភាគីទាំងបីសម្របសម្រួលគ្នា និងបញ្ជៀសចរាចរណ៍កុំឲ្យកកស្ទះថែមទៀត៕
អត្ថបទ៖ សុខា




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២២ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន