ចរាចរណ៍
រថយន្តមួយបាំងកន្លះរ៉េចង្កូតបុកអ្នកដំណើរឈប់ហូបបាយ ស្លាប់២នាក់និងរបួសធ្ងន់២នាក់
នៅវេលាម៉ោង១៦និង២០នាទី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងស្ថិតនៅក្នុងភូមិថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប បណ្ដាលឲ្យមនុស្សស្លាប់ភ្លាម២នាក់ និងរបួសធ្ងន់២នាក់។

លោកវរសេនីយ៍ទោ លី ហេង អធិការស្រុកជីក្រែង បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងបង្កដោយរថយន្តមួយបាំងកន្លះបើកបោះពួយក្នុងល្បឿនលឿនរួច ឡើងជែងបណ្ដាលឲ្យជ្រុលចង្កូតទៅបុកអ្នកដំណើរដែលកំពុងឈប់ហូបអាហារនៅតាមតូបក្បែរចិញ្ចឹមថ្នល់បណ្ដាលឲ្យស្លាប់ពីរនាក់នៅនឹងកន្លែង។ ចំណែកតៃកុងរថយន្ដកៀបជាប់ក្នុងរថយន្តបណ្ដាលឲ្យរបួសធ្ងន់។លោកបន្តថា ករណីនេះសមត្ថកិច្ចកំពុងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ រីឯវត្ថុតាងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីរង់ចាំចំណាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ កុសល




-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


