Connect with us

ចរាចរណ៍

ចេញពីសែនឆេងម៉េង ក្រឡាប់រថយន្ដស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៦នាក់

បានផុស

នៅ

ស្ត្រីម្នាក់បានបាត់បង់ជីវត និង៦នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល បន្ទាប់ពីរួមដំណើរដោយរថយន្ដចេញពីសែនឆេងម៉េងហើយជូបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២​និង២៥នាទីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅលើកំណាត់ផ្លូវអាស៊ាន ចំណុចផ្លូវចូលភូមិកណ្តោល សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលស្លាប់បាត់បង់ជីវិតឈ្មោះ កាំង លីឃីម អាយុ៣៧ឆ្នាំ រស់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងអ្នករួមដំណើរនៅភូមិជាមួយគ្នារបួសធ្ងន់ស្រាល០៦នាក់ ក្នុងនោះអ្នកបើកបរជាប្តីរបួសស្រាល ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហាយឡិនឌ័រ ពណ៌ឈាមជ្រូកពាក់ស្លាកលេខ ភ្នំពេញ2AI-5815 បើកបរដោយឈ្មោះ ឈៀង សុភារ៉ាត់ ភេទប្រុស អាយុ៤៧ឆ្នាំ(ជាប្តី) និងប្រពន្ធរួមដំណើរឈ្មោះ កាំង លីឃីម(ស្លាប់) បានធ្វើដំណើរពីមកពីសែនឆេងម៉េងនៅខេត្តបាត់ដំបង ធ្វើដំណើរទិសដៅពីកើតទៅ​លិចក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ ជាចំណុចផ្លូវកោងបានជ្រុលទៅបុកស្លាកសញ្ញាបង្គោលចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តរ៉េចង្កូតមកស្តាំដៃក្រឡាប់តែម្តង​និងកៀបស្ត្រីជាប្រពន្ធជាប់ជាមួយរថយន្តស្លាប់ ចំណែកអ្នករួមដំណើរប្រុសស្រី០៦នាក់ទៀត របួសធ្ងន់០៤នាក់ និងស្រាល០២នាក់ ក្នុងនោះអ្នកបើកបរ០១នាក់ ។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា មូលហេតុបង្កឲ្យគ្រោះថ្នាក់នេះ អ្នកបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្នចំណុចផ្លូវកោងសង្ស័យងងុយដេក និងស្រវឹង ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម