ចរាចរណ៍
ស្ត្រីនគរបាលម្នាក់បាត់បង់ជីវិតពេលចុះបំពេញការងារតាមការិយាល័យបោះឆ្នោត ដោយសារក្រឡាប់រថយន្ដ
ស្រ្តីជាមន្រ្តីនគរបាលប៉ុស្ដិ៍រដ្ឋបាលលក្របៅ នៃអធិការដ្ឋាននគរបាលស្រុកកំចាយមារ រួមជាមួយប្អូនប្រុសបង្កើត ត្រូវបានបាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដធ្លាក់ចូលប្រឡាយ។
ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាត់បង់មន្ត្រីនគរបាលរូបនេះ បានកើតឡើងកាលពីវេលាម៉ោង១៤និង៤១នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិសំបូ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែ។

អធិការនគរបាលស្រុកកំចាយមារ ប្រាប់បានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ សួង សុភាក់ អាយុ២៨ឆ្នាំ រស់នៅភូមិអណ្ដូងស្អាត ឃុំក្របៅ ស្រុកកំចាយមារ ជាមន្រ្តីនគរបាលជាតិ នៅប៉ុស្ដិ៍រដ្ឋបាលក្របៅ នៃអធិការដ្ឋាននគរបាលស្រុកកំចាយមារ និងប្អូនប្រុសឈ្មោះ សួង វិសាល អាយុ១៥ឆ្នាំ។

លោកអធិការបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងពេលជនរងគ្រោះកំពុងចុះទៅបំពេញបេសកម្មយាមការិយាល័យបោះឆ្នោតលេខ០១៦១។ លោកបញ្ជាក់បន្ថែមថា ជនរងគ្រោះទាំងពីរនាក់ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយសង្គ្រោះបន្ទាន់ តែមិនអាចជួយបាន ពោលគឺបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
សន្តិសុខសង្គម២០ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


