ចរាចរណ៍
ឈរមើលគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគោយន្ត ក៏មានរថយន្តមួយគ្រឿងមកបុករះ របួសធ្ងន់-ស្រាល ១១ នាក់
គ្រោះថ្នាក់ចរាចរណ៍ពីរករណី កន្លែងតែមួយ ក្រោយពីម៉ូតូបុកគោយន្តកន្ត្រៃ បន្ទាប់មកក៏មានរថយន្តមួយគ្រឿងទៀត បុករះមនុស្ស ម៉ូតូចំនួន ៥ គ្រឿង នៅកន្លែងគ្រោះថ្នាក់នោះ បណ្ដាលឲ្យមនុស្សប្រុស-ស្រី របួសធ្ងន់-ស្រាល ១១ នាក់។

គ្រោះថ្នាក់ចរាចរណ៍ទាំងពីរករណីខាងលើ នៅកន្លែងតែមួយ លើកទី ១-កាលពីវេលាម៉ោង ១៧ និង ២៥ នាទី និងលើកទី ២-កាលពីវេលាម៉ោង ១៨ និង ០០ នាទី ព្រលប់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៨៣.៤៨៤ លើផ្លូវជាតិលេខ ៩ ភូមិឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍លើក ១ រវាងម៉ូតូបុកគោយន្តកែច្នៃ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ ១ នាក់ (ប្រុស) ម៉ូតូខូចធ្ងន់ ១ គ្រឿង និងគោយន្តកែច្នៃខូចស្រាល ១ គ្រឿង។

ជនរងគ្រោះបើកបរម៉ូតូឈ្មោះ អ៊ិន ម៉ន ភេទប្រុស អាយុ ៥៧ ឆ្នាំ (របួសធ្ងន់) មុខរបរពេទ្យ ជនជាតិខ្មែរ ទីលំនៅ ភូមិអូរត្រែល ឃុំស្រុកថាឡាបរិវ៉ាត់។ ចំណែកអ្នកបើកបរគោយន្តកែច្នៃឈ្មោះ ហ៊ុន កូវ ភេទប្រុស អាយុ ៥៤ ឆ្នាំ រស់នៅភូមិអូត្រែ ឃុំតារា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបន្តថា មុនកើតហេតុគេឃើញអ្នកបើកបរម៉ូតូម៉ាក សង់ c125 ពណ៌ខ្មៅ ផ្លាកលេខ ស្ទឹងត្រែង 1C- 4337 គោលដៅពីលិចទៅកើត បានបុកជាមួយ គោយន្តកែច្នៃ ទិសដៅពីកើតទៅលិចពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូរបួសធ្ងន់។

សមត្ថកិច្ចបន្តទៀតថា ក្រោយពីម៉ូតូបុកជាមួយគោយន្តរួចមក ក៏មានរថយន្តម៉ាក camry ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ស្ទឹងត្រែង 2A.43 47 ទិសដៅពីកើតទៅលិច បើកបរល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានទៅបុកមនុស្សកំពុងឈរមើល និងបុករះទាំងម៉ូតូចំនួន ៥ គ្រឿង នៅកន្លែងគ្រោះថ្នាក់ចរាចរណ៍នោះ។ ក្នុងនោះ ធ្វើឲ្យករណីគ្រោះថ្នាក់ចរាចរណ៍ទាំងពីរលើកនេះ មានមនុស្សប្រុស-ស្រី ចំនួន ១១ នាក់ របួសធ្ងន់ និងស្រាលមានចំនួនពីរនាក់(ស្រី)។

ក្នុងនោះដែរ ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកឃាត់អ្នកបើកបររថយន្តម្នាក់ឈ្មោះ ខន វិញចន្ទ ភេទប្រុស អាយុ ៦២ ឆ្នាំ ជាមន្ត្រីយោធា មានទីលំនៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុង- ខេត្តស្ទឹងត្រែង និងបញ្ជូនជនរងគ្រោះទាំងអស់ទៅកាន់មន្ទីរពេទ្យខេត្តស្ទឹងត្រែង។

ជនរងគ្រោះទាំង ១១ នាក់ រួមមាន ៖
១/ ឈ្មោះ គាំង លីដា ភេទស្រី អាយុ ១៧ ឆ្នាំ (រងរបួសស្រាល)
២/ ឈ្មោះ ញឹម សុខុម ភេទប្រុស អាយុ ៥១ ឆ្នាំ (រងរបួសស្រាល)
៣/ ឈ្មោះ អ៊ិន ម៉ន ភេទប្រុស អាយុ ៥៧ ឆ្នាំ (រងរបួសធ្ងន់)
៤/ ឈ្មោះ អ៊ិន ប្រុយញ៉េ ភេទប្រុស អាយុ ១៦ ឆ្នាំ (រងរបួសស្រាល)
៥/ ឈ្មោះ អាប វិសាល ភេទប្រុស អាយុ ៣២ ឆ្នាំ (រងរបួសស្រាល)
៦/ ឈ្មោះ ម៉ក់ ណៃ ភេទប្រុស អាយុ ៤៧ ឆ្នាំ (រងរបួសស្រាល)
៧/ ឈ្មោះ ឈាង គីមស្រ៊ុន ភេទប្រុស អាយុ ៦០ ឆ្នាំ (រងរបួសស្រាល)
៨/ ឈ្មោះ ឈិន វាសនា ភេទប្រុស អាយុ ៣៤ ឆ្នាំ (រងរបួសស្រាល)
៩/ ឈ្មោះ វេត សាម៉ីន ភេទស្រី អាយុ ៣៨ ឆ្នាំ (រងរបួសធ្ងន់)
១០/ ឈ្មោះ អ៊ិន ល័ក្ខ ភេទប្រុស អាយុ ១៨ ឆ្នាំ (រងរបួសស្រាល)
១១/ ឈ្មោះ រ៉េត ណារ៉ុង ភេទប្រុស អាយុ ៥០ ឆ្នាំ (រងរបួសស្រាល)។

ចំពោះវត្ថុតាងម៉ូតូចំនួន ៥ គ្រឿង រថយន្ត ១ គ្រឿង និងអ្នកបើកបររថយន្ត ១ នាក់ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញខេត្ត។ ចំណែកគោយន្ត ១ គ្រឿង រក្សាទុកនៅកន្លែងកើតហេតុ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕
អត្ថបទ ៖ ងិន លីម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


