ចរាចរណ៍
បុរសនីហ្សេរីយ៉ា ស្រវឹងស្រាបើករថយន្តបុករះហ្វូងមនុស្ស ស្លាប់និងរបួសជាង ៤០នាក់
មនុស្សចំនួន១៤នាក់បានស្លាប់ និង២៩នាក់រងរបួស បន្ទាប់ពីរថយន្តមួយគ្រឿង បុករះហ្វូងមនុស្ស ក្នុងអំឡុងពិធីបុណ្យដ៏ពេញនិយមមួយនៅប្រទេសនីហ្សេរីយ៉ា។
អ្នកបើកបរ បានបាត់បង់ការគ្រប់គ្រងរថយន្តម៉ាក Toyota Camry លើដងផ្លូវដ៏កកកុញក្នុងទីក្រុងភាគខាងត្បូង Calabar នៃរដ្ឋ Cross River ខណៈមនុស្ស កំពុងប្រមូលផ្តុំគ្នាដើម្បីមើលក្បួនដង្ហែរបស់អ្នកជិះកង់នៅឯពិធីបុណ្យ Calabar។

រូបភាពដែលត្រូវបានគេចែកចាយតាមអ៊ីនធឺណិតបន្ទាប់ពីឧប្បត្តិហេតុដ៏រន្ធត់នេះ បានបង្ហាញពីសាកសពនៅរាយប៉ាយពាសពេញផ្លូវ។

ក្មេងស្រី៣នាក់និងក្មេងប្រុស២នាក់ ត្រូវបានគេដឹងថា ស្ថិតក្នុងចំណោមអ្នករងរបួសក្នុងហេតុការណ៍នេះ។

អភិបាលរដ្ឋ Cross River លោក Ben Ayade បានបញ្ជាការប្រារព្ធពិធីត្រូវលុបចោលភ្លាមៗ ហើយអ្នកបើកបរត្រូវបានចាប់ខ្លួន ក្នុងស្ថានភាពស្រវឹងជោកជាំ៕

សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត