ចរាចរណ៍
មនុស្ស៥នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់
ជនរងគ្រោះប្រុសស្រីចំនួន៥នាក់ត្រូវបានដឹងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលជិះម៉ូតូពីរគ្រឿងបុកគ្នាពីក្រោយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចមុខចម្ការ រម៉ាមយាម ស្ថិតនៅក្នុងភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ។

យោងតាមរបាយការណ៍ពីនគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានចំនួន៥នាក់ ដោយភាគីខាងម៉ាក វីនអ៊ិច ពណ៌ក្រហមលាយខ្មៅ អត់ស្លាកលេខមានគ្នា៣នាក់ រងរបួសធ្ងន់ ហើយជនរងគ្រោះទាំង៣នាក់ មានទីលំនៅភូមិកាតែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
រីឯភាគីម្ខាងទៀតជាប្ដីប្រពន្ធនឹងគ្នា ជិះម៉ូតូម៉ាកសង់កូរ៉េពណ៌ក្រហម អត់ស្លាកលេខ រងរបួសធ្ងន់ទាំងពីរនាក់ មានទីលំនៅភូមិអរ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
របាយការណ៍បានបញ្ជាក់ថា ករណីនេះបង្កឡើងដោយការបើកបរខ្វះការប្រុងប្រយ័ត្នរបស់ភាគីខាងម៉ាក វីនអ៊ិច ដែលរេចង្កូតជ្រុលទៅបុកម៉ូតូម៉ាកសង់កូរ៉េពីក្រោយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ដឹកបញ្ជូនអ្នករបួសធ្ងន់ទាំង៥នាក់ទៅមណ្ឌលសុខភាពស្រុកបរកែវដើម្បីព្យាបាលរបួស។
ដោយឡែកមធ្យោបាយទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
អត្ថបទ ៖ វុទ្ធឦសាន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


