ព័ត៌មានជាតិ
កាមរីបាឡែនបុកគ្នាពេញទំហឹងជាមួយហាយឡិនឌរ័ បណ្តាលឲ្យមនុស្សប្រុសស្រីរងរបួសធ្ងន់ស្រាល៧នាក់
រតនគិរី ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកាមរីបាឡែននិងរថយន្តហាយឡិនឌ័របុកគ្នាពេញទំហឹងបណ្តាលឲ្យមនុស្សប្រុសស្រីចំនួន៧នាក់រងរបួសធ្ងន់ស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៣និង៣០នាទី តាមបណ្តោយផ្លូវជាតិលេខ៧៦(ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៨៦-២៧៨) ស្ថិតនៅក្នុងភូមិកាទៀង(ហៅអូរទទឹង)ឃុំល្បាំង១ស្រុកលំផាត់ ខេត្តរតនគិរី។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកលំផាត់បានបញ្ជាក់ថា រថយន្តម៉ាកកាមរីបាឡែន ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2V-4421ធ្វើដំណើរពីត្បូងទៅជើង ចំណែករថយន្តហាយឡិនឌ័រពណ៌ស ធ្វើដំណើរពីជើងទៅត្បូងក្នុងទិសដៅបញ្ច្រាសគ្នា មានស្លាកលេខភ្នំពេញ2AF-8810 មកដល់ចំណុចកើតហេតុខាងលើ ក៏បុកគ្នាពេញទំហឹងតែម្តង។

ក្នុងរបាយការណ៍បន្តថា អ្នកបើកបររថយន្តកាមរីមានឈ្មោះ សាន់ សំអាត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ ជានគរបាលរស់នៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី(មានអ្នករួមដំណើរម្នាក់របួសធ្ងន់)។

ចំណែករថយន្តហាយឡិនឌ័របើកបរដោយឈ្មោះ ហៀង ម៉េងសៀង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំខេត្តរតនគិរី មានអ្នករួមដំណើរចំនួន១០នាក់(ស្រី៥នាក់) បានរងរបួសស្រាលចំនួន៦នាក់។
ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់ស្នងការដ្ឋាននគរបាលខេត្តដឹកយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកវត្ថុតាងបន្ទាប់ពីកម្លាំងជំនាញធ្វើការវាស់វែងរួចបានបញ្ជូនយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលំផាត់ដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ដោយ ៖ វុទ្ធឦសាន

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


